SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ នៅខេត្តសៀមរាប


ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ នៅខេត្តសៀមរាប
ពាណិជ្ជកម្ម

2026-02-24

ទូច សូរិយា

ពាណិជ្ជកម្ម

2026-02-24

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ក្រោមមូលបទ «ជំរុញ និងគាំទ្រផលិតផលជាតិ» ចាប់បីម៉ោង៖ ១០ព្រឹក ដល់ ៨យប់។

ព្រឹត្តិការណ៍ពិព័រណ៍នេះ កសិករ អាជីវករ និងសហគ្រិន អាចផ្សព្វផ្សាយផលិតផល និងស្វែងរកឱកាសធ្វើអាជីវកម្មថ្មី និងកិច្ចសហការពាណិជ្ជកម្ម ដែលក្នុងឱកាសនៃការរៀបចំពិព័រណ៍នេះ ក៏មានរៀបចំកម្មវិធីអមនានាជាច្រើន រួមមាន៖ ១.សិក្ខាសាលាស្តីពី៖ «បរិបទថ្មីនៃការប្រើប្រាស់ផលិតផលជាតិប្រកបដោយចីរភាព», ២.សិក្ខាសាលាស្តីពី៖ «ការជំរុញនិងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មវិស័យស្វាយចន្ទីនិងម្រេចកម្ពុជា», ៣.យុទ្ធនាការលើកកម្ពស់តម្បាញ និងការប្រើប្រាស់ផលិតផលសូត្រកម្ពុជា, ៤.កម្មវិធីបង្ហាញអំពីការចម្អិនម្ហូបអាហារខ្មែរ និង៥.ការសម្តែងសិល្បៈ និងតន្រ្តីស្គរដៃ។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ សហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមទស្សនាពិព័រណ៍នេះឱ្យបានច្រើនកុះករ ព្រមទាំងស្វែងរកឱកាសបង្កើតដៃគូពាណិជ្ជកម្មជាមួយសហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ អ្នកចែកចាយ អ្នកលក់ដុំ-រាយ អ្នកកែច្នៃ និងម្ចាស់អាជីវកម្មនានា៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី