SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

SDF បានបង្កើតភាពជាដៃគូរវាងក្រុមហ៊ុនចំនួន៤៥០, គ្រឹះស្ថានបណ្តុះបណ្តាលចំនួន៦២ និងសមាគមធុរកិច្ចចំនួន២២ ក្នុងរយៈពេល ៦ខែ


SDF បានបង្កើតភាពជាដៃគូរវាងក្រុមហ៊ុនចំនួន៤៥០, គ្រឹះស្ថានបណ្តុះបណ្តាលចំនួន៦២ និងសមាគមធុរកិច្ចចំនួន២២ ក្នុងរយៈពេល ៦ខែ
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានភ្ជាប់ទំនាក់ទំនង និងបង្កើតភាពជាដៃគូរវាងក្រុមហ៊ុនចំនួន៤៥០, គ្រឹះស្ថានបណ្តុះបណ្តាលចំនួន៦២ និងសមាគមធុរកិច្ចចំនួន២២ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥ ដើម្បីរៀបចំ និងអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញដែលត្រូវតម្រូវការនៃវិស័យឯកជនទាំងបរិមាណ និងគុណភាព ក្នុងគោលដៅបង្កើតការងារកាន់តែប្រសើរ, ទាក់ទាញការវិនិយោគប្រកបដោយគុណភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល ៦ខែនេះ SDF បានបង្ហាញពីសមិទ្ធផលការងារដោយមានសិក្ខាកាមប្រមាណជាង ៦ពាន់នាក់ ឬស្មើនឹង ៦០% ធៀបនឹងផែនការប្រចាំឆ្នាំ ទទួលបានការអភិវឌ្ឍជំនាញសំខាន់ៗ ទាំងជំនាញបច្ចេកទេស និងជំនាញទន់ ក្នុងវិស័យអាទិភាពរបស់កម្ពុជា។ ជាមួយគ្នានេះ ថ្នាក់គ្រប់គ្រង និងបុគ្គលិក SDF ក៏បានប្រជុំពិភាក្សាពិនិត្យវឌ្ឍនភាពសំខាន់ៗផ្សេងទៀត ព្រមទាំងវាយតម្លៃលទ្ធផល និងគុណភាពការងារ ព្រមទាំងកម្មវិធីកម្សាន្ត ដើម្បីអបអរសមិទ្ធផលការងារក្នុងរយៈពេល ៦ខែនេះ និងកសាងស្មារតីក្រុមសម្រាប់ការរៀបចំយុទ្ធសាស្ត្រគន្លឹះៗសម្រាប់រយៈពេល ៦ខែ ខាងមុខ។

នាពេលបច្ចុប្បន្ន SDF បានផ្ដល់ថវិកាបដិភាគដល់រោងចក្រ-សហគ្រាស គ្រឹះស្ថានបណ្ដុះបណ្ដាល សមាគមធុរកិច្ច និងស្ថាប័ននានា សម្រាប់អនុវត្តគម្រោងបណ្ដុះបណ្ដាលជំនាញបន្ថែម ដែលមានថ្លៃបណ្ដុះបណ្ដាលសរុបប្រមាណ ៣១លានដុល្លារ ក្នុងនោះថវិកាបដិភាគរបស់ SDF មានចំនួន ១៦,៤៨ លានដុល្លារ (៥៣% នៃថ្លៃសរុប) ដែលមានសិក្ខាកាមសរុប ៣៧ ៤៣១ នាក់ (ស្ត្រី = ៣៥%)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី