2025-05-21
ឃី ភារៈ
2025-05-21
ឃី ភារៈ
ភ្នំពេញ៖ សម្តេចសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ស្នើឱ្យឯកឧត្តម ធីប័រ បាឡូកឌី ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ជួយជំរុញវិនិយោគិនហុងគ្រី ឱ្យមកស្វែងរកកាលានុវត្តក្នុងការវិនិយោគថ្មីៗបន្ថែមទៀតលើវិស័យកសិកម្ម ឧស្សាហកម្ម ផលិតកម្ម បច្ចេកវិទ្យាព័ត៌មាន បរិស្ថាន និងវិស័យធនធានទឹកនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សម្តេចសភាធិការធិបតី ឃួន សុដារី នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ សម្តេចសភាធិការធិបតី ឃួន សុដារី បានលើកឡើងថា តាមរយៈទំនាក់ទំនងសភា នឹងជួយលើកកម្ពស់ដល់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកិច្ចសហការលើគ្រប់វិស័យលើការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំជាដើម។ សម្តេច ឃួន សុដារី បានបន្តថា ការរឹតចំណងមិត្តភាពកម្ពុជា-ហុងគ្រី បាននាំមកនូវផលប្រយោជន៍ជូនពលរដ្ឋប្រទេសទំាងពីរ និងបានរួមចំណែកដល់ការលើកកម្ពស់គោលការណ៍ពហុនិយម កាត់បន្ថយហានិភ័យដែលបានរំខានដល់សេចក្តីសុខពលរដ្ឋជាសកលទៀតផង។
ទន្ទឹមនឹងនេះ សម្តេច ឃួន សុដារី បានស្នើដល់រដ្ឋាភិបាលហុងគ្រី ជួយបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យបានទៅសិក្សានៅប្រទេសហុងគ្រីផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ធីប័រ បាឡូកឌី លើកឡើងថា កម្ពុជា-ហុងគ្រី មានលក្ខណៈភូមិសាស្រ្តនិងប្រវត្តិសាស្រ្តស្រដៀងគ្នា ពោលមានផ្ទៃដីនិងចំនួនពលរដ្ឋប្រហាក់ប្រហែលគ្នា ខណៈនោះ ឯកឧត្តម ធីប័រ បាឡូកឌី បានបញ្ជាក់ថា នឹងជំរុញបណ្តាប្រទេសនានានៅក្នុងសហគមន៍អឺរ៉ុប ឱ្យភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជា ឱ្យបានកាន់តែជិតស្និទ្ធនិងសកម្មឡើងបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី