SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

មុន​ការ​ប្រឡង​បាក់ឌុប​មកដល់​ នៅថ្ងៃទី​៦​ សីហា​ ក្រសួង​អប់​រំ​ នឹងរៀបចំសន្និសីទស្តីពី ដំណើរការរៀបចំប្រឡង


មុន​ការ​ប្រឡង​បាក់ឌុប​មកដល់​ នៅថ្ងៃទី​៦​ សីហា​ ក្រសួង​អប់​រំ​ នឹងរៀបចំសន្និសីទស្តីពី ដំណើរការរៀបចំប្រឡង
A+ A-

ភ្នំពេញ​៖​ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី “ដំណើរការរៀបចំប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦” ដើម្បីផ្តល់ព័ត៌មានពិស្តារអំពីដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ នឹង​អញ្ជើញ​ជាវាគ្មិន​ ដែល​នឹង​រៀបចំ​ឡើង​នៅ​ អគាររដ្ឋបាលចៅពញាហុកនៃក្រសួងអប់រំ យុវជន និងកីឡា​ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០ នាទីរសៀល។

សន្និសីទ​ នឹង​មាន​ផ្សាយផ្ទាល់ តាមរយៈទំព័របណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia ឬ ស្កេនតាម QR Code។

ក្រសួង​អប់​រំ​ អំពាវនាវ​ដល់​អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អញ្ជើញចូលរួមដើម្បីយក ព័ត៌មានតាមការគួរ។ ចំពោះព័ត៌មានបន្ថែម ស្តីពីដំណើរការប្រព្រឹត្តទៅនៃសន្និសីទសារព័ត៌មាននេះ សូមទាក់ទង ទូរសព្ទលេខ ០១៧ ៦៤០០៥២ / ០៨៧ ៧៤៥ ១៤៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី