2025-05-18
ទូច សូរិយា
2025-05-18
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា-រុស្ស៊ី បានបើកវគ្គធុរកិច្ចរុស្ស៊ី-កម្ពុជា ស្តីពី «កិច្ចពិភាក្សាសេដ្ឋកិច្ចរុស្ស៊ី-កម្ពុជា៖ ឱកាសសម្រាប់កំណើនទៅវិញទៅមក» ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបង្កើនទំហំពាណិជ្ជកម្ម ក៏ដូចជាផ្ដល់នូវឱកាសវិនិយោគសម្រាប់ធុរជនកម្ពុជា និងសហព័ន្ធរុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។
វគ្គធុរកិច្ច ធ្វើនៅសាកលវិទ្យាល័យ Plekhanov Russian University of Economics ក្នុងទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ីនេះ មានការចូលរួមពីតំណាងភាគីកម្ពុជា ដូចជា៖ ស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី សមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី, ក្រុមហ៊ុនទ្រេតឌីងហៅកម្ពុជា-រុស្ស៊ី និងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា។
ដោយឡែកភាគីរុស្ស៊ី រួមមាន៖ ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា, ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី, សភាពាណិជ្ជកម្ម និងឧស្សាហ៍កម្មរុស្ស៊ី, សម្ព័ន្ធអន្តរជាតិ BRICS, មជ្ឈមណ្ឌលនាំចេញរុស្ស៊ី, សហភាពនៃទ្រេឌីងហៅអន្តរជាតិ, ក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី-អាស៊ាន និងសមាគមពាណិជ្ជកម្មរុស្ស៊ី-អាស៊ីប៉ាស៊ីហ្វិកផងដែរ។ គួរបញ្ជាក់ថា ក្នុងឱកាសនោះ ក៏មានការចុះអនុស្សរណៈយោគយល់គ្នារវាងសកលវិទ្យាល័យ Plekhanov Russian University of Economics និងវិស័យឯកជនកម្ពុជា-រុស្ស៊ី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី