2025-09-14
គិត បុប្ផា
2025-09-14
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសភាពាណិជ្ជកម្មកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងក្របខណ្ឌនៃការគ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ជួយពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងការកែច្នៃ និងធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម។
ក្នុងពិធីចុះ MoU នេះដែរ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ និងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានលើកឡើងអំពីតួនាទី និងភារកិច្ចសំខាន់ៗ ព្រមទាំងសារសំខាន់នៃកិច្ចសហការរវាងស្ថាប័នទាំង២ សំដៅផ្តល់ផលប្រយោជន៍ជូនគ្រប់តួអង្គ នៃខ្សែច្រវាក់តម្លៃកសិកម្ម ដែលរួមមានកសិករ និងវិស័យឯកជន។
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងវិស័យកសិកម្ម ពោលគឺដើម្បីអភិវឌ្ឍន៍វិស័យនេះ សំដៅរក្សាសន្តិសុខស្បៀងនៅក្នុងប្រទេស រួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ដោយការបញ្ចូលបច្ចេកវិទ្យាទំនើប និងគ្រឿងយន្ត។ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ បញ្ជាក់ថា ដើម្បីសម្រេចបានជោគជ័យ កិច្ចសហការជាមួយវិស័យឯកជន ជាកត្តាដ៏សំខាន់ ជាពិសេសនៅក្នុងស្ថានភាពដែលផលិតកម្មកសិកម្មមួយភាគធំត្រូវបានធ្វើ ដើម្បីលក់យកប្រាក់ ឬធ្វើពាណិជ្ជកម្មជាដើម៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី