2025-05-08
ឃី ភារៈ
2025-05-08
ឃី ភារៈ
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យអាជីវករដែលប្រកបអាជីវកម្មលក់ផ្លែទុរេន ត្រូវប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ ដើម្បីទប់ស្គាត់ការនាំចូលផ្លែទុរេនពីប្រទេសជិតខាង ដែលមានជ្រលក់សារធាតុគីមី យកមកដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថាជាទុរេនក្នុងស្រុក។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ចុះស៊ើបអង្កេតនិងស្រាវជ្រាវជាបន្ទាន់នៅលើទីផ្សារ និងតាមបណ្តាច្រកព្រំដែនមួយចំនួននៃប្រទេសកម្ពុជា។ លទ្ធផលស្រាវជ្រាវបឋម អាជីវករលក់ផ្លែទុរេនបានអះអាងថា ផ្លែទុរេនដែលពួកគាត់ដាក់តាំងលក់គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំជាដើម ប៉ុន្តែវត្តមាននៃការនាំចូលផ្លែទុរេនពីប្រទេសជិតខាង គឺមានក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួនផងដែរ។
ទាក់ទងនឹងទុរេនដែលមានជ្រលក់សារធាតុគីមីនេះដែរ មន្ត្រីជំនាញ ក.ប.ប នៅមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយទេ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន ក.ប.ប. និងសហការជាមួយក្រសួង ស្ថាប័នជំនាញ ដើម្បីបន្តស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណនៃសារធាតុនោះបន្តទៀត។ ប្រសិនបើ ប្រជាពលរដ្ឋបានជួបប្រទះ ឬសង្ស័យពីការធ្វើអាជីវកម្មដែលមិនសុចរិត អាចផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្ដឹងមកកាន់ក្រសួងពាណិជ្ជកម្ម ១២៦៦ ឬទំនាក់ទំនងផ្ទាល់របស់អគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈ ០៩២ ៨៣០ ៨៥៦៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី