2025-04-23
ទូច សូរិយា
2025-04-23
ទូច សូរិយា
ភ្នំពេញ៖ បច្ចេកវិទ្យា Quantum មានមូលដ្ឋានផ្អែកលើគោលការណ៍នៃមេកានិក Quantum របស់ច្បាប់នៃរូបវិទ្យា សម្រាប់អនុវត្តចំពោះភាគល្អិតអនុអាតូម (Sub-atomic Particles) ដែលពាក់ព័ន្ធនឹងការងាររបស់អ្នករូបវិទ្យា រួមមាន លោក Niels Bohr, Werner Heisenberg និង Erwin Schrödinger ក្នុងទសវត្សរ៍ឆ្នាំ១៩២០។
បច្ចេកវិទ្យា Quantum មិនមែនជាបច្ចេកវិទ្យាថ្មីនោះទេ ដោយបច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់ដំបូង សម្រាប់ការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ហើយជាមូលដ្ឋានគ្រឹះសម្រាប់ Semiconductors ដែលមាននៅក្នុងឧបករណ៍អេឡិចត្រូនិកជាច្រើន។ ចំពោះ ផ្នែកសំខាន់មួយដែលបច្ចេកវិទ្យា Quantum ត្រូវបានអនុវត្តនាពេលបច្ចុប្បន្ននេះ គឺ Quantum Computing ដែលអាចឱ្យទិន្នន័យដំណើរការជាមូលដ្ឋានខុសពីកុំព្យូទ័រ ធម្មតា។
Quantum Computing មិនត្រឹមតែអាចជំរុញដំណើរការរបស់ទិន្នន័យឱ្យ កាន់តែមានប្រសិទ្ធភាពនោះទេ ប៉ុន្តែប្រព័ន្ធនេះ ក៏មានសក្តានុពលក្នុងការដោះស្រាយបញ្ហា ស្មុគស្មាញបានលឿនជាង សូម្បីតែ Supercomputer ដ៏មានឥទ្ធិពលបំផុតនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ មូលដ្ឋាននៃ Quantum Computing គឺ Quantum Bit (Qubit) ដែលខុសពីកុំព្យូទ័រធម្មតាដោយប្រើប្រាស់ត្រឹមតែ Bits ដែលអាចតំណាងឱ្យ «1» ឬ «0» ផ្ទុយទៅវិញ Qubits អាចតំណាងឱ្យ 1, 0 ក្នុងពេលដំណាលគ្នា ឬតម្លៃណាមួយនៅចន្លោះ ដែលអនុញ្ញាតឱ្យ Quantum Computing ធ្វើប្រតិបត្តិការជាច្រើនក្នុងពេលដំណាលគ្នា និងស្របគ្នា ដែលអនុញ្ញាតឱ្យការគណនាលឿនជាងកុំព្យូទ័រធម្មតា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី