2025-10-25
ទូច សូរិយា
2025-10-25
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋ និងវិស័យឯកជន រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ រួមគ្នាប្រឈម រួមគ្នាដោះស្រាយ និងរួមគ្នាទទួលផល ដើម្បីធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំ ដើម្បីបន្តពិនិត្យស្ថានភាពទេសចរណ៍នាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមនានា ដែលបានជះឥទ្ធិពលដល់កិត្តិនាមកម្ពុជា និងផលអវិជ្ជមានដល់វិស័យទេសចរណ៍ ព្រមទាំងស្វែងរកវិធានគន្លឹះចាំបាច់និងសមស្របឆ្លើយតបនឹងបញ្ហាប្រឈមដែលកើតឡើង។
កិច្ចប្រជុំនេះ មានការចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា (CTF), លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA Cambodia), ឧកញ៉ា ហ៊ី សុធា ប្រធានថ្នាក់ជាតិសមាគមសណ្ឋាគារកម្ពុជា (CHA)ផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី