2025-08-09
ទូច សូរិយា
2025-08-09
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ច សង្គម សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (អេស្កាប់) បានលើកឡើងថា គោលនយោបាយ និងយុទ្ធសាស្ត្រនានា ដើម្បីលើកកម្ពស់បរិវត្តកម្មឌីជីថលនៅកម្ពុជា សំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងមានបរិយាបន្ន និងគាំទ្រដល់ការវិនិយោគនៅកម្ពុជា បានប្រែកម្ពុជា ឱ្យក្លាយជាគោលដៅវិនិយោគរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងជាដៃគូដ៏មានសក្តានុពលមួយរបស់ចិន។
ក្នុងកម្មវិធីបើកកម្មវិធីមហោស្រពម៉ាកយីហោចិនលើកទី១៩ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅក្រុងស៊ិនជិន ប្រទេសចិន ឯកឧត្តមបណ្ឌិត លី ធុជ បានមានប្រសាសន៍ថា កម្ពុជា គឺជាច្រកដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ក្នុងការពង្រីកបណ្តាញនៅក្នុងតំបន់ ដោយកម្ពុជាស្ថិតនៅចំណុចកណ្តាលនៃតំបន់អាស៊ាន បានធ្វើសមាហរណកម្មស៊ីជម្រៅជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើន។ ជាមួយគ្នានេះ កម្ពុជា បានបណ្តុះបណ្តាលធនធានមនុស្សជាច្រើន ក្នុងវិស័យបច្ចេកវិទ្យា ដែលអាចបំពេញតម្រូវធនធានមនុស្ស និងរួមចំណែកក្នុងភាពជោគជ័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ប្រធានបទនៃកម្មវិធី ÇThe 19th China Brand FestivalÈ ពិតជាមានសារសំខាន់ និងស្របតាមស្ថានភាពវិវត្តន៍នាពេលបច្ចុប្បន្ននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដោយបច្ចេកវិទ្យាទាំងនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅស្ទើរគ្រប់វិស័យ ជាពិសេស បានធ្វើឱ្យការរស់នៅរបស់មនុស្ស កាន់តែប្រសើរឡើង។ ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា បច្ចុប្បន្ន ចិនជាប្រទេសឈានមុខមួយនៅក្នុងពិភពលោក ក្នុងវិស័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត និងបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការសាកល ដើម្បីអភិវឌ្ឍ និងចែករំលែកបច្ចេកវិទ្យា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី