2024-11-19
ទូច សូរិយា
2024-11-19
ទូច សូរិយា
ភ្នំពេញ៖ ធុរជន ដែលអាចប្រកបអាជីវកម្មនាំចូលមុខទំនិញសាច់បង្កកបាន ត្រូវមានឃ្លាំងរក្សាគុណភាពសាច់បង្កកស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីយន្តការ និងលក្ខណៈវិនិច្ឆ័យនៃការផ្ដល់គុណវុឌ្ឍិលើការនាំចូលមុខទំនិញ «សាច់បង្កក» របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចេញផ្សាយនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រុមការងារវាយតម្លៃក្រុមហ៊ុនមានគុណវុឌ្ឍិនាំចូលសាច់បង្កក បានឱ្យដឹងថា ក្រុមហ៊ុនដែលចង់នាំចូលសាច់បង្កក គឺត្រូវមានការទទួលស្គាល់ជាមុន ជាក្រុមហ៊ុនមានគុណវុឌ្ឍិ ដោយត្រូវដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឬអគ្គនាយកដ្ឋាន សុខភាពសត្វនិងផលិតកម្មសត្វ។ ក្រុមហ៊ុនទាំងនោះ ត្រូវមានកម្មវត្ថុអាជីវកម្មសមស្របដូចជា «នាំចូលសាច់បង្កក ឬមានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងការនាំចូលសាច់»។
ជាមួយគ្នានេះ ក្រុមហ៊ុនដែលអាចនាំចូលសាច់បង្កកបាន ត្រូវមានប្រភពផ្គត់ផ្គង់សាច់បង្កកពីក្រៅប្រទេសច្បាស់លាស់ និងត្រូវមានការធានាអះអាងជាលាយលក្ខណ៍អក្សរថា «នឹងប្រើប្រាស់មធ្យោបាយដឹកជញ្ជូននិងចែកចាយសាច់បង្កក ដែលមានលក្ខណៈបច្ចេកទេសសមស្រប»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី