SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ស.ស.យ.ក. នឹងទៅម៉ាឡេស៊ី ដើម្បីទៅទទួល ពានរង្វាន់ អាស៊ាន (ASEAN Prize)


ស.ស.យ.ក. នឹងទៅម៉ាឡេស៊ី ដើម្បីទៅទទួល ពានរង្វាន់ អាស៊ាន (ASEAN Prize)
សង្គមជាតិ-សេដ្ឋកិច្ច

2025-10-18

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-10-18

គិត បុប្ផា

A+ A-

ភ្នំពេញឰ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីទៅទទួល ពានរង្វាន់ អាស៊ាន ASEAN Prize នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី១៧ តុលា។

ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ពានរង្វាន់ Asean Prize នេះ គឺជាសក្ខីកម្មនៃការទទួលស្គាល់នូវសកម្មភាពដ៏ថ្លៃថ្លា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា របស់ ស.ស.យ.ក គ្រប់រូប ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានាក្រោមទិសស្លោក «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ»។

«ពានរង្វាន់នេះ គឺជាការបង្ហាញពីសង្គមកម្ពុជាមួយដែលតែងតែរួបរួមគ្នា និងមានវត្តមានគ្រប់ទិសទីមិនថាក្នុងកាលៈទេសៈបែបណា នៅតែបន្ដជួយដើម្បីប្រជាជនកម្ពុជា ក្នុងស្មារតីខ្មែរតែមួយរួមគ្នាជាធ្លុងមួយ»។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី