SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលមានតម្លៃ ២៣៥លានដុល្លារ នឹងបើកការដ្ឋានរយៈពេល ១០ខែទៀត


ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលមានតម្លៃ ២៣៥លានដុល្លារ នឹងបើកការដ្ឋានរយៈពេល ១០ខែទៀត
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-30

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-30

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីផ្សាររាត្រីឆ្ពោះទៅតំបន់អរិយក្សត្រ ដែលតម្លៃគម្រោងកិច្ចសន្យាចំនួន ២៣៥លានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល១០ខែទៀត គឺក្នុងខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយនៅគេហទំព័រហ្វេសប៊ុករបស់ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

លោក ផន រឹម បានបញ្ជាក់ឱ្យដឹងថា៖ «ចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម(ESIA)របស់គម្រោងសាងសង់នេះ បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់ហើយ ដែលនេះ គឺជាផ្នែកចម្បងដើម្បីបើកផ្លូវសម្រាប់ដំណើរការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពនេះ»។ អ្នកនាំពាក្យក្រសួងសាធារណការ បានបន្ថែមថា ការគូសប្លង់សាងសង់លម្អិត នៃគម្រោង(Details Design) របស់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គឺដើម្បីភាពប្រាកដនិយមពេលដែលគម្រោងចាប់ផ្តើមសាងសង់ នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ពិសេសជាផ្នែកដ៏សំខាន់នៃដំណាក់កាលបន្ទាប់ផងដែរ។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលមានកិច្ចសន្យាសាងសង់មានរយៈពេល ៦០ខែ និងជាប្រភេទស្ពានខ្សែកាប(Two cable stayed bridges)មានប្រវែងសរុប ២,៣៧៥ម៉ែត្រ, ទទឹង ២៧,៥ម៉េត្រ, ប្រវែងផ្លូវក្បាលស្ពានសរុប(Approach road) ១,១៧៤ម៉ែត្រ ក្នុងនោះទទឹងផ្លូវ ២២,៥ម៉ែត្រ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី