2026-10-22
SME News
2026-10-22
SME News
ញូវយ៉ក៖ ថ្ងៃទី២១ ខែតុលា ឆាំ្ន២០២៦ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ(អ.ស.ប.)បានចូលរួមធ្វើសេចក្តីថ្លែងការណ៍ក្នុងនាមអាស៊ាន នៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “អាវុធទូទៅ” របស់គណៈកម្មាធិការទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការទី១) នៅទីស្នាក់ការអ.ស.ប. ទីក្រុងញូវយ៉ក ។
ក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបានគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរ អាវុធធុនតូច និងអាវុធធុនស្រាលដោយខុសច្បាប់ ជាពិសេសការពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាព។
ទន្ទឹមនេះ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើកិច្ចខិតប្រឹងប្រែងចំពោះការងាររបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ក្នុងការដោះស្រាយផលប៉ះពាល់មនុស្សធម៌ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី