2025-11-19
ទូច សូរិយា
2025-11-19
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើឱ្យក្រុមហ៊ុន CapitalOnline និង ក្រុមហ៊ុន អេឡិចត្រូនិចនិងបញ្ញាឌីជីថល (BEDI) សិក្សាឱកាសវិនិយោគនៅកម្ពុជា និងចូលរួមបង្ហាញដំណោះស្រាយបច្ចេកវិទ្យារបស់ខ្លួន នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ របស់កម្ពុជានៅខែមីនា ឆ្នាំ២០២៦ ពិសេសនាំយកការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ជាប្រយោជន៍ជាក់ស្តែងដល់ឧស្សាហកម្ម និងសហគមន៍នៅកម្ពុជា។
ក្នុងទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ពីរដែលជាដៃគូរបស់ក្រុមហ៊ុន Huawei នៅទីក្រុងប៉េកាំង
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ គឺផ្តោតលើការសិក្សាពីបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងប្រព័ន្ធកុំព្យូទ័រក្លោដ (Cloud Computing) លើឱកាសសម្រាប់ការផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព ធ្វើទំនើបកម្មប្រព័ន្ធ និងលើកកម្ពស់អភិបាលកិច្ច ទាំងក្នុងវិស័យសាធារណៈ និងឯកជននៅកម្ពុជា។
ជាមួយគ្នានេះ ក្រុមហ៊ុនទាំងពីរ បានបង្ហាញពីសមត្ថភាពនៃមជ្ឈមណ្ឌលទិន្នន័យកម្រិតខ្ពស់ដែលជំរុញដោយ AI សេវាកម្មក្លោដ និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រប្រសិទ្ធភាពខ្ពស់ ដែលត្រូវបានប្រើប្រាស់នៅក្នុងវិស័យជាច្រើនដូចជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក វិស័យអប់រំ សុខាភិបាល និងផលិតកម្មជាដើម។ លើសពីនេះ ក្រុមហ៊ុនទាំងពីរ ក៏បានបង្ហាញពីសមត្ថភាពជំនាន់ថ្មីនៃមជ្ឈមណ្ឌលទិន្នន័យជំរុញដោយ AI របស់ខ្លួន ដែលអាចបង្រៀនគំរូ AI ដោយប្រើទិន្នន័យធំ (large-scale model training) រហូតដល់ការដំណើរការទិន្នន័យប្រសិទ្ធភាពខ្ពស់ សម្រាប់គាំទ្រឧស្សាហកម្ម បង្កើនផលិតភាព ពង្រឹងការផ្តល់សេវាសាធារណៈ និងជំរុញនវានុវត្តន៍៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី