2026-10-22
SME News
2026-10-22
SME News
ភ្នំពេញ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិ លោក Sanui Kazumasa បានកោតសរសើរសមិទ្ធផលនៃភាពជាដៃគូជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ពិសេសក្នុងការពង្រីកការផ្គត់ផ្គង់ទឹកស្អាត ក្នុងជំនួបជម្រាបលាជាមួយឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី កាលពីថ្ងៃពុធ។
លោក Sanui បានលើកឡើងថា៖ "ក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា យើងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសក្នុងការផ្គត់ផ្គង់ទឹកស្អាត។"
លោក Sanui Kazumasa ដែលបានបញ្ចប់អាណត្តិការងាររយៈពេលបីឆ្នាំកន្លះ បានរំលេចសមិទ្ធផលនៃការផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង និងក្រុងតាខ្មៅ រួមទាំងកិច្ចសហប្រតិបត្តិការលើការរៀបចំផែនការមេ និងបរិវត្តកម្មឌីជីថលសម្រាប់វិស័យទឹកស្អាត។ លោកក៏បានណែនាំលោកស្រី Nozomi Iwama ជាប្រធានតំណាងបន្តវេននៃទីភ្នាក់ងារ JICA ប្រចាំកម្ពុជាផងដែរ។
ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរចំពោះការគាំទ្ររបស់ JICA អស់រយៈពេលជាងបីទសវត្សរ៍ ចាប់ពីការស្តារហេដ្ឋារចនាសម្ព័ន្ធ រហូតដល់ការកសាងសមត្ថភាព ការរៀបចំគោលនយោបាយ និងការគាំទ្រកំណែទម្រង់វិស័យទឹកស្អាត។
ឯកឧត្តមបានលើកឡើងថា៖ "បច្ចុប្បន្ន អាទិភាពរបស់យើងមិនមែនត្រឹមតែការកសាងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែការរៀបចំគោលនយោបាយ ការអនុវត្តច្បាប់ និងកំណែទម្រង់ មានសារសំខាន់ណាស់សម្រាប់ការពង្រីកសេវាទឹកស្អាតនៅទូទាំងប្រទេស។"
ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យ JICA បន្តជួយគាំទ្រលើការបណ្តុះបណ្តាល និងការរៀបចំផែនការមេ ព្រមទាំងបានលើកឡើងពីតួនាទីកាន់តែសំខាន់របស់រដ្ឋាករទឹកសាធារណៈ ក្នុងការផ្គត់ផ្គង់ទឹកស្អាតដុំដល់ប្រតិបត្តិករខ្នាតតូច និងការផ្តល់អន្តរាគមន៍ចាំបាច់នានា។
ក្រៅពីវិស័យទឹកស្អាត ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យ JICA ពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងការផ្ទេរបច្ចេកវិទ្យា ដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្ម និងបរិវត្តកម្មសេដ្ឋកិច្ចកម្ពុជា ក្រោយការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី