SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ហួត ហាក់ អំពាវនាវឱ្យភ្ញៀវទេសចរកូរ៉េ និងអន្តរជាតិមកទស្សនាកម្ពុជា ដើម្បីទទួលបានបទពិសោធពីសក្តានុពលទេសចរណ៍កម្ពុជា


ឯកឧត្តម ហួត ហាក់ អំពាវនាវឱ្យភ្ញៀវទេសចរកូរ៉េ និងអន្តរជាតិមកទស្សនាកម្ពុជា ដើម្បីទទួលបានបទពិសោធពីសក្តានុពលទេសចរណ៍កម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-10-03

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-10-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអំពាវនាវឱ្យភ្ញៀវទេសចរកូរ៉េ និងអន្តរជាតិមកទស្សនាកម្ពុជា ដើម្បីទទួលបាននូវបទពិសោធពីសក្តានុពលទេសចរណ៍កម្ពុជា បដិសណ្ឋារកិច្ចដ៏កក់ក្តៅពីប្រជាជនកម្ពុជា ជាពិសេសគឺកត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ការអភិវឌ្ឍគ្រប់វិស័យ និងកត្តាសុខសុវត្ថិភាពដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពិធីអបអរសាទរបុណ្យជាតិសាធារណរដ្ឋកូរ៉េ និងខួបលើកទី៧៧ ទិវាបុណ្យកងទ័ពនេះ ឯកឧត្តម ហួត ហាក់ បានអរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងតែផ្តល់កិច្ចសហការ និងគាំទ្រកម្ពុជាជានិច្ចក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចរបស់ខ្លួនរហូតមក ជាពិសេសលើការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការជំរុញលំហូរទេសចរ និងអ្នកធ្វើដំណើរនៃប្រទេសទាំងពីរ និងអន្តរជាតិ ការតភ្ជាប់ជើងហោះហើរត្រង់ ការវិនិយោគលើវិស័យទេសចរណ៍ពីសំណាក់វិនិយោគិនកូរ៉េនៅកម្ពុជា។

ជាមួយគ្នានេះ លោក Kim Hyunsoo ភារធារីនៃស្ថានទូតកូរ៉េប្រចាំកម្ពុជា បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលកូរ៉េ ក្នុងការបន្តថែរក្សាព្រូនជុំចំណងមិត្តភាពរវាងប្រទេសទាំងពីរដែលត្រូវបានតម្លើងកម្រិតជាដៃគូយុទ្ធសាស្រ្តកាលពីឆ្នាំ២០២៤ កន្លងមក ដោយបន្តពង្រឹងកិច្ចសហប្រតិបត្តិរវាងគ្នាទៅវិញទៅមក និងបង្កើតនូវវិបុលភាព និងសន្តិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី