SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា នឹងពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ តាមរយៈការដាក់ឱ្យដំណើរការយន្តការផ្តល់មូលនិធិស្រាវជ្រាវជាតិ


កម្ពុជា នឹងពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ តាមរយៈការដាក់ឱ្យដំណើរការយន្តការផ្តល់មូលនិធិស្រាវជ្រាវជាតិ
A+ A-

ភ្នំពេញ៖ កម្ពុជា បានបោះជំហានមួយទៀត ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ តាមរយៈការដាក់ឱ្យដំណើរការយន្តការផ្តល់មូលនិធិស្រាវជ្រាវជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិស្រាវជ្រាវជាតិ បានលើកឡើងថា ការបង្កើតមូលនិធិស្រាវជ្រាវជាតិជាបរធនបាលកិច្ច គឺជាការបោះជំហានជាប្រវត្តិសាស្រ្តដ៏សំខាន់ ក្នុងការពង្រឹងមូលដ្ឋានគ្រឹះប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា។ វឌ្ឍនភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រការស្រាវជ្រាវនិងអភិវឌ្ឍន៍ ប្រកបដោយតម្លាភាព និរន្តរភាព និងប្រសិទ្ធភាព។

ក្នុងពិធីបើកសិក្ខាសាលាបច្ចេកទេសស្តីពីយន្តការផ្តល់មូលនិធិថ្នាក់ជាតិ និងតំបន់សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ដែលជាព្រឹត្តិការណ៍អមនៃទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ប្រទេសសមាជិកអាស៊ាន គឺកំពុងផ្តោតសំខាន់លើការវិនិយោគក្នុងការស្រាវ​ជ្រាវនិងអភិវឌ្ឍន៍ ដើម្បីបង្កើតចំណេះដឹងថ្មី និងបង្កើនតម្លៃបន្ថែមដល់ផលិតផល និងសេវាកម្មរបស់ខ្លួន។

ជាមួយគ្នានេះ លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិ នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានលើកឡើងថា CDRI បានទទួលមូលនិធិរយៈពេល៣ឆ្នាំ ពីរដ្ឋាភិបាលកាណាដា ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់មូលនិធិស្រាវជ្រាវជាតិ សំដៅពង្រឹងសមត្ថភាពអ្នកស្រាវ​ជ្រាវ និងស្ថាប័នស្រាវជ្រាវ, បង្កើនសមត្ថភាពទទួលហិរញ្ញប្បទាន និងប្រើប្រាស់មូលនិធិស្រាវជ្រាវ ព្រមទាំងជំរុញការរៀបចំគោលនយោបាយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រនៅកម្ពុជា។ មូលនិធិស្រាវជ្រាវជាតិថ្មីនេះ នឹងផ្តល់ការគាំទ្រដល់ស្ថាប័នស្រាវជ្រាវទាំងសាធារណៈ និងឯកជន ជំរុញការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដឹកនាំកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចផ្អែកលើនវានុវត្តន៍៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី