SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា រកឃើញថនិកសត្វចំនួន៧ ប្រភេទ ដែលស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ នៅឧទ្យានជាតិវើនសៃ-សៀមប៉ាង 


កម្ពុជា រកឃើញថនិកសត្វចំនួន៧ ប្រភេទ ដែលស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ នៅឧទ្យានជាតិវើនសៃ-សៀមប៉ាង 
សង្គមជាតិ-សេដ្ឋកិច្ច

2026-06-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-06-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា បានរកឃើញសត្វព្រៃសំខាន់ៗនៅភាគខាងជើងប្រទេសកម្ពុជា ដែលការសិក្សាស្រាវជ្រាវដែលទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត ៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងចំណោមនោះ មានថនិកសត្វចំនួន ៧ ប្រភេទស្ថិត ក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ហើយមានប្រភេទខ្លះគឺពុំដែលបានប្រទះឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានោះ។ 

ថនិកសត្វចំនួន ៧ប្រភេទ ស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជនោះ រួមមាន៖ ១.សត្វទន្សោង Banteng (Bos javanicus), ២.សត្វពង្រូល Sunda pangolin (Manis javanica), ៣.សត្វស្វាកន្ទុយសជើងក្រហម Red-shanked douc langur (Pygathrix nemaeus), ៤.សត្វទោចថ្ពាល់លឿងឦសាន Northern yellow-cheeked crested gibbon (Nomascus annamensis), ៥.សត្វកែះ Mainland serow (Capricornis sumatraensis), ៦.សត្វខ្លាឃ្មុំតូច Malayan sun bear (Helarctos malayanus) និង ៧.សត្វខ្លាពពក Mainland clouded leopard (Neofelis nebulosa)។

ក្នុងការស្រាវជ្រាវនេះ អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ទោះបីជាតំបន់សិក្សានេះ មានសារសំខាន់ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ីយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការស្រាវជ្រាវ និងអង្កេតជីវចម្រុះឱ្យបានទូលំទូលាយនៅឡើយទេ ដោយសារវាជាតំបន់មិនទាន់ទទួលបានការចាប់អារម្មណ៍ ពិបាកចូលទៅដល់ហើយធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិត។ ជាមួយគ្នានេះ កិច្ចសហការរវាងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន គឺពិតជាចាំបាច់ណាស់ ក្នុងការងារអភិរក្ស និងការពារប្រភេទសត្វកំពុងរងការគំរាមកំហែងទាំងនេះ។ 

គួរបញ្ជាក់ថា លទ្ធផលស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ រយៈពេល៨ខែ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ អនុវត្តដោយក្រុមអ្នកវិទ្យាសាស្រ្តចម្រុះមកពីក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការCI) និងអង្គការ Wild Earth Allies បានកត់ត្រាវត្តមានសត្វព្រៃសរុបចំនួន ៤៧ ប្រភេទ រួមមាន ថនិកសត្វ ២៦-ប្រភេទ បក្សី ១៨-ប្រភេទ និងសត្វល្មូន ៣-ប្រភេទ។ លទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងពីសារសំខាន់ជាសកលនៃឧទ្យានជាតិវើនសៃ-សៀមប៉ាង ហើយក៏បានផ្តល់នូវព័ត៌មានសំខាន់អំពីស្ថានភាពសត្វព្រៃ និងមូលដ្ឋានគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដែលអាចជួយតម្រង់ទិសដល់ការកំណត់យុទ្ធសាស្រ្តបានប្រសើរសម្រាប់ការអភិរក្សនាពេលអនាគត៕

នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...