SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាលចំនួន ៧ ប្រទេសទៅបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ


អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាលចំនួន ៧ ប្រទេសទៅបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ
A+ A-

ភ្នំពេញ៖ អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា លោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim ដឹកនាំក្រុមការងារសម្របសម្រួល សម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល ចំនួន ៧ ប្រទេស ធ្វើដំណើរទៅបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ ដែលជាការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ស្របតាមខ្លឹមសារដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ការដឹកនាំក្រុមការងារសម្របសម្រួល សម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល ចំនួន ៧ ប្រទេស ធ្វើដំណើរទៅបំពេញបេសកកម្មនៅ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះរួមមាន៖

១. អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា (ប្រធាន)

២. អនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា

៣. អនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំកម្ពុជា

៤. អនុព័ន្ធយោធាសិង្ហបុរីប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ

៥. ជំនួយការអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា

៦. ជំនួយការអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា

៧. ជំនួយការអនុព័ន្ធយោធាហ្វីលីពីនប្រចាំកម្ពុជា។

នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិថ្លែង នៅម៉ោង១១ ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី