2025-12-25
ទូច សូរិយា
2025-12-25
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការយល់ដឹងពីប្រព័ន្ធចុះបញ្ជីសិទ្ធបញ្ញាច្បាស់លាស់ សាមញ្ញ និងទំនើប គឺជាមូលដ្ឋានសម្រាប់ការច្នៃប្រឌិត ការបង្កើតផលិតផលថ្មីៗ និងការគាំទ្រអាជីវកម្មធុនតូច មធ្យម និងធំ ពិសេសគឺជាឫសគល់មួយដ៏សំខាន់ សម្រាប់ជំរុញការច្នៃប្រឌិតក្នុងស្រុក ទាក់ទាញការវិនិយោគពីបរទេស និងការពារលទ្ធផលនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម និងការប្រើប្រាស់ប្រព័ន្ធ E-Filing សម្រាប់ប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម» ដែលបង្ហាញពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិបញ្ញាក្នុងយុគសម័យឌីជីថល ឯកឧត្តម ភោគ សុវណ្ណរិទ្ធ បានលើកឡើងពីតួនាទីសំខាន់នៃប្រព័ន្ធកម្មសិទ្ធបញ្ញារបស់ជាតិ ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងនវានុវត្តន៍។
ក្នុងឱកាសនោះ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ ក៏បានរំលេចពីការបន្តអនុវត្តកិច្ចសហប្រតិបត្តិការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) រួមទាំងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញាជំនាន់ទី៣ (IPAS3) និងការដាក់ឱ្យដំណើរការសេវាចុះបញ្ជីអនឡាញសម្រាប់ប្រកាសនីយបត្រតក្កកម្ម ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលប្រព័ន្ធឌីជីថលទាំងនេះត្រូវបានរៀបចំឡើង ដើម្បីកាត់បន្ថយពេលវេលា និងការចំណាយសម្រាប់អ្នកដាក់ពាក្យសុំ ព្រមទាំងបង្កើនតម្លាភាព និងប្រសិទ្ធភាព៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី