SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ហែម វណ្ណឌី៖ វិស័យទឹកស្អាតនៅកម្ពុជា មិនត្រឹមតែបំពេញតម្រូវការប្រចាំថ្ងៃទេ តែជាកម្លាំងរុញច្រានសេដ្ឋកិច្ចផងដែរ


ឯកឧត្តម ហែម វណ្ណឌី៖ វិស័យទឹកស្អាតនៅកម្ពុជា មិនត្រឹមតែបំពេញតម្រូវការប្រចាំថ្ងៃទេ តែជាកម្លាំងរុញច្រានសេដ្ឋកិច្ចផងដែរ
A+ A-

ភ្នំពេញ៖ សម្រាប់កម្ពុជា វិស័យទឹកស្អាតមិនមែនត្រឹមតែសម្រាប់បំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ តែជាកម្លាំងរុញច្រានសម្រាប់បរិវត្តកម្មសេដ្ឋកិច្ចរបស់កម្ពុជា ផងដែរ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងដូច្នេះ ក្នុងជំនួបជាមួយ ឯកឧត្តម Wansup Kim រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបជាមួយ ឯកឧត្តម ហែម វណ្ណឌី កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម Wansup Kim បានគូសបញ្ជាក់ថា វិស័យទឹកស្អាត និងនិរន្តរភាពបរិស្ថាននៅកម្ពុជា គឺជាអាទិភាព ដែលរដ្ឋាភិបាលកូរ៉េមានផែនការបង្កើនការវិនិយោគ ក្នុងគោលដៅជួយគាំទ្រដល់កម្ពុជា នៅក្នុងដំណើរឆ្ពោះទៅការសម្រេចគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េ បន្តថា កូរ៉េមើលឃើញពីសក្តានុពលជាច្រើនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសលើការផ្តល់សេវាសង្គម ដូចជាសេវាទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធបៃតង។

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានសរសើរពីការបន្តគាំទ្ររបស់រដ្ឋាភិបាលកូរ៉េ ចំពោះភាពជាដៃគូពិសេសសម្រាប់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការដាក់ពង្រាយប្រព័ន្ធគ្រប់គ្រងទឹកស្អាតឆ្លាតវៃ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។ ឯកឧត្តម បន្តថា កម្ពុជា កំពុងត្រៀមលក្ខណៈចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩ ដូច្នេះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា និងកូរ៉េ ក្នុងការអភិវឌ្ឍឧស្សាហកម្មបៃតង និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត គឺជាគោលដៅសំខាន់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី