SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-ចិន ចាប់ផ្តើមអនុវត្តគម្រោងស្រាវជ្រាវរួមគ្នាចំនួន៨ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍


កម្ពុជា-ចិន ចាប់ផ្តើមអនុវត្តគម្រោងស្រាវជ្រាវរួមគ្នាចំនួន៨ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
A+ A-

ភ្នំពេញ៖ គម្រោងស្រាវជ្រាវរួមគ្នាកម្ពុជា-ចិន ចំនួន៨ គម្រោង ត្រូវបានប្រកាសចាប់ផ្តើមអនុវត្ត ដែលជាការបើកទំព័រថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ ដែលគម្រោងស្រាវជ្រាវទាំងនេះ ផ្តោតលើវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា រួមមានសន្តិសុខស្បៀង សុខភាពសាធារណៈ និងការអភិវឌ្ឍឌីជីថល។

សំណើគម្រោងចំនួន៨ ក្នុងចំណោមសំណើប្រមាណ៧០ ដែលបានដាក់ស្នើដោយក្រុមស្រាវជ្រាវមកពីប្រទេសទាំងពីរត្រូវបានជ្រើសរើស ដោយការណ៍នេះ បង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងការជ្រើសរើសគម្រោងប្រកបដោយភាពប្រកួតប្រជែង។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គម្រោងទាំងនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍទេពកោសល្យ ពង្រឹងទំនាក់ទំនងស្ថាប័នកាន់តែស៊ីជម្រៅ និងជំរុញការស្រាវជ្រាវរួមគ្នា ដែលគាំទ្រអាទិភាពអភិវឌ្ឍន៍ជាតិ។

វិស័យស្នូលចំនួន៤ នៃកម្មវិធីស្រាវជ្រាវរួមគ្នានេះ មានបច្ចេកវិទ្យាអាហារ, បច្ចេកវិទ្យាជីវសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល និងបរិស្ថាន, បញ្ញាសិប្បនិម្មិត (AI) ដើម្បីកសាងសមត្ថភាពឌីជីថល និងវិទ្យាសាស្រ្តទិន្នន័យ ដើម្បីពង្រឹងការវិភាគ និងការសម្រេចចិត្តផ្អែកលើភស្តុតាង។ ទន្ទឹមនឹងនេះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិន នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុរហូតដល់ ២លានយ៉ន់ ឬប្រមាណ២៨ម៉ឺនដុល្លារ សម្រាប់ក្រុមស្រាវជ្រាវនីមួយៗរបស់ប្រទេសចិន ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា នឹងផ្តល់ការគាំទ្រស្ថាប័ន និងបដិភាគដល់អ្នកស្រាវជ្រាវកម្ពុជា។

លើសពីនេះ លោក Dai Gang អគ្គនាយកនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិន បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ មានគោលដៅផ្តល់នូវផ្លែផ្កានវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាគុណប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការកសាងសហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី