SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាកាណាដា នឹងពង្រីកកិច្ចសហការលើវិស័យកម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ SMEs ជំរុញការស្រាវជ្រាវ និងនវានុវត្តន៍


ក្រសួងពាណិជ្ជកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាកាណាដា នឹងពង្រីកកិច្ចសហការលើវិស័យកម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ SMEs ជំរុញការស្រាវជ្រាវ និងនវានុវត្តន៍
A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសកាណាដា នឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម(SMEs) ជំរុញការស្រាវជ្រាវ និងនវានុវត្តន៍រវាងប្រទេសកម្ពុជា និងកាណាដា ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាក្នុងក្រមខណ្ឌអាស៊ាន ខណៈពេលដែលកម្ពុជាធ្វើជាប្រធានក្រុមការងារអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយលោក Konstantinos Georgaras ប្រធានអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសកាណាដា ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងពីផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជា ក្នុងនោះ ម្រេចកំពត និងអំបិលកំពត-កែប បានទទួលសិទ្ធិការពារអន្តរជាតិក្នុងតាមអនុសញ្ញាទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀង Lisbon Agreement។ ជាមួយគ្នានេះ ភាគីកាណាដា បានបង្ហាញពីប្រព័ន្ធចុះបញ្ជីការពារផលិតផលសម្គាល់ភូមិសាស្ត្ររបស់ខ្លួន និងលើកទឹកចិត្តឱ្យកម្ពុជាចុះបញ្ជីការពារផលិតផលសម្គាល់ភូមិសាស្ត្រនៅប្រទេសកាណាដា។

លើសពីនេះ ឯកឧត្តម អ៊ុក ប្រជា បានអរគុណដល់អង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសកាណាដា ដែលបានរៀបចំកម្មវិធី CIPO-WIPO Executive Program និងអញ្ជើញតំណាងពីកម្ពុជាឱ្យចូលរួមដើម្បីដកស្រង់ផ្លាស់ប្តូរបទពិសោធជាមួយប្រធានអង្គភាពកម្មសិទ្ធិបញ្ញាពីបណ្តាប្រទេសដទៃ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី