2025-12-19
SME News
2025-12-19
SME News
ភ្នំពេញ៖ មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) បឹងបៃតង សែនសុខ រៀបចំមូលនិធិ «យុវជនខ្មែរតែមួយ ដើម្បីសន្តិភាព» សម្រាប់ទទួលអំណោយគ្រប់ប្រភេទពីសប្បុរសជន ដូចជា៖ ថវិកា ស្បៀង អាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថ្នាំពេទ្យជាដើម ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។
បើយោងតាមសេចក្តីអំពាវនាវរបស់ មណ្ឌលឆៀកយានយន្ត HK បឹងបៃតង សែនសុខ សប្បុរសជន អាចយកជំនួយមកបាន រៀងរាល់ម៉ោងធ្វើការ ដែលចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ ជារៀងថ្ងៃ ដែលមានទីតាំងនៅដីឡូត៍លេខ11 ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិប្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (https://goo.gl/maps/qSsU6FT5vDU25i4d6) ។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទថមកលេខទូរសព្ទ៖ 015| 090 | 092 389 800 | 095 727 470 | 081 598 668 | 077 200 014 ឬតាម QR Code ដែលមានភ្ជាប់ក្នុងសេចក្តីជូនដំណឹង។
តាមការឱ្យដឹងពីក្រសួងមហាផ្ទៃ ជនភៀសសឹក បានកើនឡើងដល់ ៤៩៨ ២៤២នាក់ មកពី១៥១ ៦០៣ គ្រួសារ ខណៈដែលជនស៊ីវិល បានស្លាប់ចំនួន ១៨នាក់ និងរបួស ៧៩នាក់ គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងកាលៈទេសៈដ៏លំបាកនេះ មណ្ឌលឆៀកយានយន្ត HK បឹងបៃតង សែនសុខ បានអំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួម និងបរិច្ចាគនូវសម្ភារផ្សេងៗ ឱ្យបានកុះករចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី