SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋបាលខេត្តតាកែវ បានចុះសិក្សាស្វែងយល់ពីការបង្កាត់ និងភ្ញាស់ពូជបង្កង នៅប្រទេសចិន


រដ្ឋបាលខេត្តតាកែវ បានចុះសិក្សាស្វែងយល់ពីការបង្កាត់ និងភ្ញាស់ពូជបង្កង នៅប្រទេសចិន
សង្គមជាតិ-សេដ្ឋកិច្ច

2025-10-18

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-10-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណប្រតិភូទៅទស្សនកិច្ចសិក្សាស្វែងយល់ពីការបង្កាត់ភ្ញាស់ពូជបង្កង នៅក្នុងកសិដ្ឋានមួយកន្លែងភូមិហ៊ូចូវ ក្រុងស៊ែរមែន ខេត្តហ្វូជាន សាធាររដ្ឋប្រជាមានិតចិន។

ការចុះសិក្សាស្វែងយល់ពីការបង្កាត់ និងភ្ញាស់ពូជបង្កងរបស់លោកអភិបាលខេត្តតាកែវនិងគណៈប្រតិភូ គឺស្របពេលដែលខេត្តតាកែវ គឺជាខេត្តមួយនៅក្នុងប្រទេសកម្ពុជាដែលទទួលទិន្នផលបង្កងធម្មជាតិប្រមាណ ៥តោនក្នុងមួយឆ្នាំៗនិងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយខេត្តតាកែវក៍ជាខេត្តមួយដែលមានការចញ្ចឹមបង្កងនៅតាមបណ្ដាលស្រុកមួយចំនួនផងដែរ។

គួរបញ្ជាក់ថា ឯកឧត្តម វ៉ី សំណាង បានដឹកនាំគណៈប្រតិភូខេត្តតាកែវ ទៅចូលរួមកិច្ចប្រជុំ សមាគមព្រែកជីកពិភពលោក នៅក្រុងយ៉ាងចូវ ខេត្តជាងស៊ូ ប្រទេសចិនរយៈពេល ៥ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ន នឹងបន្តទៅទីក្រុងហ្ស៊ាមែន ខេត្តហ្វូចៀន ដើម្បីទស្សនកិច្ចប្រព័ន្ធចម្រោះទឹកកខ្វក់ វិស័យកសិកម្ម ការចិញ្ចឹមសត្វ វារីវប្បកម្ម វិស័យរ៉ែ ហើយគណប្រតិភូខេត្តតាកែវក៍គ្រោងនឹងបង្ហាញអំពីសក្តានុពលរបស់ខេត្តតាកែវ ដល់អ្នកវិនិយោគជនជាតិចិនផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី