2025-09-04
គិត បុប្ផា
2025-09-04
គិត បុប្ផា
ភ្នំពេញ៖ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ប្រុងប្រយ័ត្ន និងកុំទុកចិត្តនរណាម្នាក់ ពិសេសក្នុងទំនាក់ទំនងជាមួយជនអនាមិកដែលមិនស្គាល់តាមបណ្តាញសង្គម ជៀសវាងកុំឱ្យក្លាយជាជនរងគ្រោះនៃជួញដូរមនុស្ស ឬការកេងប្រវ័ញ្ចផ្សេងៗ។
ក្នុងកម្មវិធី «ការចាក់បញ្ចាំងខ្សែភាពយន្តអប់រំអំពីអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ» ដែលរៀបចំដោយអង្គការមូលនិធិអេ២១ លោកស្រី ម៉ននី រង្សី បន្ថែមថា បច្ចុប្បន្ននេះ សង្គមកម្ពុជា ក៏ដូចជាពិភពលោក កំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរមួយគឺអំពើជួញដូរមនុស្ស ដែលជាបទល្មើសផ្នែកសិទ្ធិមនុស្ស ជាពិសេសការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់សុភមង្គលរបស់មនុស្សគ្រប់រូបនៅទូទាំងពិភពលោក។
«អ្វីដែលគួរឱ្យព្រួយបារម្ភជាពិសេសនោះគឺ ការប្រែប្រួលបច្ចេកវិទ្យា និងការរីកចម្រើនលឿននៃបណ្ដាញទំនាក់ទំនងអនឡាញ ដែលកំពុងក្លាយជាមធ្យោបាយសំខាន់សម្រាប់អ្នកប្រព្រឹត្តបទល្មើស ដោយប្រើប្រាស់វិធីសាស្ដ្រលួងលោម កេងប្រវ័ញ្ច បោកបញ្ឆោត ក្នុងគោល-បំណងដើម្បីកេងប្រវ័ញ្ចកាន់ជនរងគ្រោះដើម្បីទទួលបានផលប្រយោជន៍»។ លោកស្រី ម៉ននី រង្សី លើកឡើងដូច្នេះក្នុងកម្មវិធី ដែលធ្វើឡើងក្រោមកិច្ចសហការរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆំាងការជួញដូរមនុស្សថ្នាក់ខេត្ត នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាននានាក្នុងខេត្តសៀមរាប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី