2025-10-06
គិត បុប្ផា
2025-10-06
គិត បុប្ផា
ភ្នំពេញ៖ អង្គភាពគ្រប់គ្រងគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែននៅកម្ពុជា (PMU-3CEP) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោង 3CEP សម្រាប់ចូលរួមលើការសិក្សាសមិទ្ធិលទ្ធភាព(FS) និងរៀបចំគំនូសប្លង់វិស្វកម្មលម្អិត (Detailed Engineering Designs–DEDs) របស់គម្រោង (3CEP) ដែលគ្រោងចំណាយរយៈពេល ១៨ខែ។
លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) បានបន្តប្រជុំពិភាក្សាលើទិសដៅការងារបន្តរបស់គម្រោង 3CEP ដើម្បីសហការក្នុងលក្ខខណបុរេសកម្ម សំដៅជំរុញ និងពន្លឿនការងារសិក្សា FS និងគំនូសប្លង់ DEDs ឱ្យស្របតាមផែនការដែលបានគ្រោងទុក បន្ទាប់ពីជ្រើសរើសបានជាផ្លូវការនូវក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។
លោកជំទាវ ឥម នីថារ៉ា បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃអង្គភាព PMU-3CEP តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធនៃខេត្តទាំង៤ ដែលបានសហការធ្វើការងារជាមួយគ្នាកន្លងមក រហូតទទួលបានជាលទ្ធផលផ្លែផ្កា ព្រមទាំងបានផ្ដាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនៃខេត្តទាំង៤ បន្តចូលរួមផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធដល់សម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI-BOTEK JV ក្នុងកំឡុងពេល ១៨ខែ នៃការចុះសិក្សា FS និងគូសគំនូសប្លង់ DEDs នេះ។
គួរបញ្ជាក់ថា គម្រោង 3CEP នេះ នឹងប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលត្រូវបានរំពឹងទុកថា សមិទ្ធផលនៃគម្រោងនេះ នឹងជួយគាំទ្រដល់វិស័យដឹកជញ្ជូនក្នុងការពង្រឹងការតភ្ជាប់ និងជំរុញកំណើននៃរំហូរប្រតិបត្តិការដឹកញ្ជូនក្នុងតំបន់ភូមិភាគឦសាន និងឆ្លងកាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ គម្រោងនេះ ក៏នឹងជំរុញការតភ្ជាប់ និងធ្វើឱ្យប្រសើរឡើងស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិ (CBF) សម្រួលការដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ឆ្លងកាត់ព្រំដែនអន្តរជាតិ និងការតភ្ជាប់សេដ្ឋកិច្ចក្នុងក្របខ័ណ្ឌ រួមមាន៖ ១. កិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់មេគង្គ(GMS), ២.កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម និងចូលរួមចំណែកអនុវត្តផែនការមេអភិវឌ្ឍន៍តំបន់ភូមិភាគឦសាន (ប៉ូលសេដ្ឋកិច្ចទី៥) និង ៤.អនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកកម្ពុជា ផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី