SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«បឹងយក្សឡោម» ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល និងទាក់ទាញបំផុតក្នុងខេត្តរតនគិរី


«បឹងយក្សឡោម» ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល និងទាក់ទាញបំផុតក្នុងខេត្តរតនគិរី
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-07

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-07

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ បឹងយក្សឡោម ជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញ និងជានិមត្តិរូបនៃខេត្តរតនគិរី។ បឹងនេះ ជារូងមួយដែលហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាដ៏ក្រាស់ពេលមើលពីលើអាកាស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បឹងយក្សឡោម គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល និងទាក់ទាញបំផុតនៅក្នុងខេត្តរតនគិរី។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចកម្សាន្តសប្បាយនៅបឹងយក្សឡោមជាមួយនឹងទឹកថ្លាយង់ អមជាមួយខ្យល់ត្រជាក់សម្រាប់សម្រាកលំហែ និងស្លៀកពាក់ឈុតជនជាតិដើម ដើម្បីថតរូបអនុស្សាវរីយ៍ ក៏ដូចជាបរិភោគអាហារក្នុងតំបន់ និងផលិតផលក្នុងស្រុកធម្មជាតិជាច្រើន ដែលបានដាក់លក់ហូរហែក្នុងរមណីយដ្ឋាន នៅបឹងយក្សឡោម។

បឹងយក្សឡោម មានចម្ងាយ៣-៤គីឡូម៉ែត្រ ខាងកើតក្រុងបានលុង។ បឹង ដែលកកើតឡើងដោយសារតែភ្នំភ្លើងរលត់ តាំងពីប្រមាណ ៧សែនឆ្នាំកន្លងទៅនេះ មានទទឹងប្រមាណ ៨០០ម៉ែត្រ និងមានជម្រៅប្រហែល ៥០ម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី