SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនភ្នំពេញ ស៊ីធី សេនធ័រ ផ្តល់ថវិការចំនួន ៥ម៉ឺនដុល្លារ ក្នុងការជួសជុល និងសាងសង់ឡើងវិញនៅអគារសិក្សា


ក្រុមហ៊ុនភ្នំពេញ ស៊ីធី សេនធ័រ ផ្តល់ថវិការចំនួន ៥ម៉ឺនដុល្លារ ក្នុងការជួសជុល និងសាងសង់ឡើងវិញនៅអគារសិក្សា
សង្គមជាតិ-សេដ្ឋកិច្ច

2025-09-15

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-09-15

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន ភ្នំពេញស៊ីធី សេនធ័រ (Phnom Penh City Center) បានផ្តល់ថវិការចំនួន ៥ម៉ឺនដុល្លារ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួសជុល និងសាងសង់ឡើងវិញនៅអគារសិក្សាដែលទទួលរងការប៉ះពាល់ដោយសង្គ្រាម។ ជាមួយគ្នានេះ ក្រុមហ៊ុនភ្នំពេញ ស៊ីធី សេនធ័រ បានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ដើម្បីជួយសម្រួលផលលំបាកដោយសារសង្រ្គាម និងផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការបន្តការសិក្សា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអរគុណដល់ក្រុមហ៊ុនភ្នំពេញ ស៊ីធី សេនធ័រ ចំពោះការចូលរួមចំណែកជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជា និងបានចែករំលែកពីបច្ចុប្បន្នភាពស្ថានភាពនៅតំបន់ព្រំដែនជាមួយប្រទេសថៃ ដែលមកដល់ពេលនេះ មិនទាន់ត្រឡប់ទៅរកប្រក្រតីភាព ដែលធ្វើឱ្យក្រុមការងារក្រសួង មិនទាន់អាចចូលទៅសាងសង់ និងជួសជុលអគារសិក្សាដែលរងការខូតខាតដោយសង្គ្រាមនៅឡើយ។

ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំរួចរាល់នូវក្រុមការងារជំនាញ និងផែនការ ដើម្បីស្តារសាលារៀននៅតាមបណ្តោយព្រំដែនឡើងវិញ ដោយប្រើប្រាស់កញ្ចប់ថវិការបស់ក្រសួង រួមជាមួយការជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជននានា ដែលក្នុងនោះមានកញ្ចប់ថវិការបស់ក្រុមហ៊ុនភ្នំពេញ ស៉ីធី សេនធ័រ ផងដែរ។ ក្រសួងបានចាត់ក្រុមការងារចុះពិនិត្យផ្ទាល់ដល់សាលារៀនដែលរងប៉ះពាល់ ដោយជាបឋមនឹងចាប់ផ្តើមពីការបោសសម្អាតមីននៅតាមកន្លែងដែលត្រូវសាងសង់ និងជួសជុល។ តាមការគ្រោងទុក ក្រសួងនឹងសម្របសម្រួលឱ្យមានការបើកបវេសនកាលចូលរៀននៅដើមខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ នៅតាមទីទួលសុវត្ថិភាពដែលអំណោយផលសម្រាប់ការរៀន និងបង្រៀន ដើម្បីធានាបានថាសិស្សានុសិស្សអាចបន្តទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី