2025-09-30
គិត បុប្ផា
2025-09-30
គិត បុប្ផា
ភ្នំពេញ៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន ចាប់អារម្មណ៍លើសក្តានុពលវិនិយោគនៅកម្ពុជា ពិសេសការវិនិយោគលើវិស័យទេសចរណ៍ និងបញ្ជាក់ថា នឹងនាំសមាជិករបស់ខ្លួនពី ៥០ ទៅ ១០០ក្រុមហ៊ុន មកទស្សនកិច្ចការងារ ដើម្បីចាប់យកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។
នៅក្នុងជំនួបជាមួយ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, DATO Sohaimi Shahadan ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន លើកឡើងថា សមាជិករបស់ខ្លួនពី ៥០ ទៅ ១០០ក្រុមហ៊ុន ដែលនឹងមកទស្សនកិច្ចនៅកម្ពុជានេះ គឺសុទ្ធតែប្រកបរបរអាជីវកម្មលើវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន បច្ចេកវិទ្យា ការបង្ហាញម៉ូត និងសេវាកម្មផ្សេងៗទៀត។
ពាក់ព័ន្ធនឹងការវិនិយោគនេះដែរ សមាគមទេសចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា នឹងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ាន ដើម្បីជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍បន្ថែមទៀត។ ក្នុងកិច្ចពិភាក្សាដដែលនេះ វិស័យឯកជនកម្ពុជា ក្នុងឧស្សាហកម្មទេសចរណ៍ និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន បានចែករំលែកអំពីគំនិតផ្តួចផ្តើម ដែលជាធាតុចូលមានសារសំខាន់នៅក្នុងការពង្រឹងទេសចរណ៍មូស្លីម និងឱកាសវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងអំពីកត្តាសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងបរិយាកាសអនុគ្រោះ ព្រមទាំងការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន ជាពិសេសការវិនិយោគផ្ទាល់ពីបរទេស៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី