2025-09-19
ទូច សូរិយា
2025-09-19
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអំពាវនាវវិនិយោគចិន ដែលចូលរួមវេទិកាជំរុញពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍កម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ឱ្យមកបំពេញទស្សនកិច្ចការងារ និងសិក្សាពីសមិទ្ធិលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងវេទិការនេះ ឯកឧត្តម លឹម វិសាល បានលើកឡើងថា នៅក្នុងកម្មវិធីនេះ គឺមានការចូលរួមយ៉ាងច្រើនពីសំណាក់វិនិយោគិន និងធុរជន ដែលបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងជាក់ច្បាស់អំពីចំណាប់អារម្មណ៍ខ្ពស់របស់វិនិយោគិនចិនលើកាលានុវត្តភាពវិនិយោគរបស់កម្ពុជា។ ឯកឧត្តម លឹម វិសាល បានបន្ថែមថា វឌ្ឍនភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបសើផកម្ពុជា គឺផ្តោតសំខាន់លើបច្ចុប្បន្នភាពថ្មីនៃម៉ាក្រូសេដ្ឋកិច្ច, ច្រកចូលទីផ្សារ និងរំហូរនៃគម្រោងវិនិយោគ។
ជាមួយគ្នានេះ ឯកឧត្តម លឹម វិសាល ក៏បានពិពណ៌នាអំពីឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា និងភាពអំណោយផលខ្ពស់នៃគោលនយោបាយវិនិយោគដែលរាជរដ្ឋាភិបាលតែងតែផ្តល់ការយកចិត្តទុកដាក់ក្នុងការធ្វើឱ្យប្រសើរឡើងជាប្រចាំ សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើប្រតិបត្តិការធុរកិច្ចរបស់សហគ្រាសគ្រប់ជាតិសាសន៍ដោយគ្មានការរើសអើង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី