2025-09-18
គិត បុប្ផា
2025-09-18
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី១ នៃក្រុមការងារបច្ចេកទេស សិក្សាស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយស្វាយកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។
កិច្ចប្រជុំ ដែលធ្វើឡើង នៅទីស្តីការក្រសួងពាណិជ្ជកម្មនេះ មានគោលបំណងប្រកាសផ្សព្វផ្សាយពីសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារបច្ចេកទេស ព្រមទាំងពិនិត្យ និងផ្តល់យោបល់ទៅលើការកំណត់ពេលវេលា និងផែនសកម្មភាព នៃការរៀបចំសេចក្តីព្រាងគោលនយោបាយស្វាយកម្ពុជា សំដៅជំរុញអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យស្វាយកម្ពុជា។
កិច្ចប្រជុំពិភាក្សាខាងលើនេះ ដឹកនាំដោយ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយស្វាយកម្ពុជា និងមានការចូលរួមពី ឯកឧត្តមអនុប្រធានក្រុមការងារ សមាជិក សមាជិកា តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ជាច្រើនរូបផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី