SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍ នៅពិព័រណ៍ចិន-អាស៊ាន លើកទី២២


ក្រសួងពាណិជ្ជកម្ម នឹងរៀបចំវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍ នៅពិព័រណ៍ចិន-អាស៊ាន លើកទី២២
សង្គមជាតិ-សេដ្ឋកិច្ច

2025-08-24

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-08-24

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញបរិយាកាសធុរកិច្ច វិនិយោគ និង ទេសចរណ៍នៅកម្ពុជា នៅពិព័រណ៍ចិន-អាស៊ាន លើកទី២២ (The 22nd China-ASEAN Expo)។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

ពិព័រណ៍ចិន-អាស៊ាន លើកទី២២ នេះ គឺចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាដៃគូសហការរៀបចំ បានអំពាវនាវពាណិជ្ជករ និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចូលរួម និងមានបំណងចង់ចុះអនុស្សរណៈនៃការយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយដៃគូអាជីវកម្មរបស់ខ្លួនក្នុងវេទិកាខាងលើ អាចទំនាក់ទំនងចូលរួមចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ជាកំណត់។

សម្រាប់ព័ត៌មានបន្ថែម សាធារណជន អាចទំនាក់ទំនងនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ +៨៥៥ ៩៩ ៩៥៤ ៥៦៥ / +៨៥៥ ៧៨ ៦៥៦ ៥០៨ ឬអ៊ីម៉ែល [email protected] / [email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី