SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម ពិភាក្សារកឱកាសទីផ្សារ និងជំរុញការនាំចេញដំឡូងមីកម្ពុជា ទៅកាន់ទីផ្សារវៀតណាម


សហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម ពិភាក្សារកឱកាសទីផ្សារ និងជំរុញការនាំចេញដំឡូងមីកម្ពុជា ទៅកាន់ទីផ្សារវៀតណាម
ពាណិជ្ជកម្ម

2025-08-25

ទូច សូរិយា

ពាណិជ្ជកម្ម

2025-08-25

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម បានពិភាក្សាស្វែងរកឱកាសទីផ្សារ និងជំរុញការនាំចេញដំឡូងមីកម្ពុជា ទៅកាន់ទីផ្សារប្រទេសវៀតណាម ដើម្បីភ្ជាប់ទំនាក់ទំនងធុរកិច្ច និងកិច្ចសហប្រតិបត្តិការ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម​ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីសហព័ន្ធដំឡូងមីកម្ពុជា ទៅបំពេញបេសកកម្មនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីផ្គូផ្គង និងពិភាក្សាអំពីការជំរុញការនាំចេញដំឡូងមីកម្ពុជា ទៅកាន់ប្រទេសវៀតណាម។


ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញពីសក្តានុពលវិស័យដំឡូងមី នៃប្រទេសកម្ពុជា-វៀតណាម និងកម្មវិធីជំនួបពាណិជ្ជកម្មផងដែរ ក្នុងនោះគណៈប្រតិភូទាំងអស់ បានធ្វើទស្សនកិច្ចរោងចក្រផលិត និងតម្លើងម៉ាស៊ីនកែច្នៃដំឡូងមី សម្ងួតដំឡូងមី និងពោត ដើម្បីពិនិត្យមើលម៉ាស៊ីនដែលអាចកែច្នៃដំឡូមីឱ្យមានស្តង់ដាខ្ពស់អាចនាំចេញបានផងដែរ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី