2025-08-18
ឃី ភារៈ
2025-08-18
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា ស្នើដល់លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន ជួយជ្រោមជ្រែងផ្នែកបច្ចេកទេស និងនីតិវិធីច្បាប់ ដើម្បីជួយគាំទ្រ វិនិយោគិនរបស់ប្រទេសចិន ធ្វើពាណិជ្ជកម្ម ជាមួយកម្ពុជា ឱ្យកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់។
ក្នុងជំនួបជាមួយ លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង សូត គូសបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រទេសចិន នៅតែឈរលំដាប់ទីមួយក្នុងការវិនិយោគនៅកម្ពុជា ហើយនៅឆ្នាំ២០២៥នេះ ជាឆ្នាំនៃទេសចរណ៍កម្ពុជា-ចិន ដោយប្រទេសទាំងពីរ បាននិងកំពុងកសាងកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីគាំទ្រដល់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ឯកឧត្តម គូសបញ្ជាក់បន្តថា វិស័យកសិកម្មកម្ពុជា នាសព្វថ្ងៃនេះ មានការវិវឌ្ឍន៍យ៉ាងល្អប្រសើរ ដោយសារមានការគាំទ្រពីភាគីចិន ទាំងផ្នែកបច្ចេកទេស និងទីផ្សារ។ លើសពីនេះទៅទៀត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០២២ ព្រមទាំងបាននិងកំពុងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជនប្រទេសទាំងពីរ។ ឯកឧត្តម វង សូត ជំរុញឱ្យភាគីចិន វិនិយោគក្នុងវិស័យវិស័យកសិកម្ម ដែលជាវិស័យអំណោយផលរបស់សេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានេះ លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន បានសន្យាថា នឹងជួយជំរុញ វិនិយោគគិនចិន ឱ្យមកវិនិយោគនៅកម្ពុជា បន្ថែម។ លោកសាស្រ្តាចារ្យបណ្ឌិត ប្តេជ្ញាសហការជាមួយស្ថាប័នពាក់ព័ន្ធ ដូចជាមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតរបស់កម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ជាពិសេសគឺផ្តោតលើការកសាងផ្នែកនីតិវិធីច្បាប់ ឱ្យកាន់តែប្រសើរឡើង។ នេះបើតាមការចុះផ្សាយរបស់ រដ្ឋសភា នៃប្រទេសកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី