2025-08-05
ឃី ភារៈ
2025-08-05
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជាបដិសេដយ៉ាងអហង្ការ ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ ក្រសួងការបរទេសថៃ អំឡុងពេលផ្ដល់ព័ត៌មានជូនអង្គទូតនានា នៅទីក្រុងបាងកក កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។ ថ្លែង ក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី៥ ខែសីហា នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើការឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនោះដូចខាងក្រោម៖
កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមទំនាស់នាពេលបច្ចុប្បន្ននេះទេ ផ្ទុយទៅវិញកម្ពុជាតែងតែប្រកាន់យកនូវជំហរអត់ធ្មត់ជាអតិបរមា នៅចំពោះមុខការបង្ករឿងផ្នែកយោធារបស់ភាគីថៃ។ សភាពការណ៍តានតឹងនៅតាមបណ្ដោយព្រំដែននាពេលនេះ គឺកើតចេញពីការទន្ទ្រានចូលជាបន្តបន្ទាប់នៅក្នុងទឹកដីរបស់កម្ពុជា ដែលរំលោភបំពានទៅលើកិច្ចព្រមព្រៀងដែលមាន ដោយរំលោភបំពានលើ MOU 2000 និងច្បាប់អន្តរជាតិនានា។
ការលើកឡើងរបស់ភាគីថៃអំពី «ស្វ័យការពារ» គឺពុំមានមូលដ្ឋានសម្អាងអ្វីសោះឡើយ។ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគ្រាន់តែបានធ្វើសកម្មភាពឆ្លើយតបដោយសមស្របដើម្បីការពារនូវអធិបតេយ្យភាព និងប្រជាពលរដ្ឋស៊ីវិលរបស់ខ្លួន បន្ទាប់ពីមានការទន្ទ្រានចូល និងការបាញ់ផ្លោងរបស់ភាគីថៃ។ ការលើកឡើងរបស់ថៃដែលថាកម្ពុជាផ្សព្វផ្សាយព័ត៌មានមិនពិត គឺជាការប៉ុនប៉ងដើម្បីបង្វែងកំហុង និងគេចវេះពីការទទួលខុសត្រូវលើការរំលោភបទឈប់បាញ់របស់ខ្លួនតែប៉ុណ្ណោះ។
កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាពុំដែលយកជនស៊ីវិលជាគោលដៅរបស់ខ្លួនដូចដែលថៃបានចោទនោះទេ។ កម្ពុជានៅតែគោរពបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងបន្តប្ដេជ្ញាចិត្តគោរពកិច្ចព្រមព្រៀងនេះ តាមរយៈយន្តការរបស់អាស៊ាន។ ជាមួយគ្នានេះដែរ ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ទៅកាន់ភាគីថៃវិញលើចំណុចមួយចំនួនដូចខាងក្រោម៖
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការបង្ករឿងរបស់ថៃ និងទាមទារឲ្យថៃគោរពអធិបតេយ្យភាពរបស់កម្ពុជា និងបូរណភាពទឹកដីរបស់កម្ពុជា ស្របទៅតាមការកំណត់របស់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងបណ្ដាគោលការណ៍ជាមូលដ្ឋានរបស់ច្បាប់អន្តរជាតិ។
សូមឱ្យបញ្ឈប់ជាបន្ទាន់នូវការបង្ករឿងផ្នែកយោធា ហើយនិងសកម្មភាពជាឯកតោភាគីដែលនឹងធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិល និងធ្វើឲ្យភាពតានតឹងមានការកើនឡើងថែមទៀត។ សូមធ្វើឲ្យមានភាពស៊ីគ្នារវាងការប្រកាសជាសាធារណៈនូវការតាំងចិត្តរបស់ខ្លួនចំពោះសន្តិភាព ជាមួយនឹងសកម្មភាពជាក់ស្ដែងតាមរយៈការអនុវត្តដោយសុទ្ធចិត្តនូវកិច្ចព្រមព្រៀងឈប់បាញ់គ្នា។
សូមឲ្យចៀសវាងពីការធ្វើឲ្យមានភាពតានតឹងកើនឡើងថែមទៀត ហើយនិងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលគំរាមកំហែងទៅដល់សន្តិសុខដែលផុយស្រួយ ហើយនិងស្ថិរភាពនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ។
កម្ពុជាសូមអះអាងជាថ្មីម្ដងទៀតនូវការតាំងចិត្តដោយឥតងាករេរបស់ខ្លួន ក្នងការដោះស្រាយរាល់បញ្ហាទាំងអស់តាមរយៈការដោះស្រាយដោយសន្តិវិធី សមស្របទៅតាមច្បាប់អន្តរជាតិ និង MOU 2000 ព្រមទាំងកិច្ចព្រមព្រៀងឈប់បាញ់គ្នា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី