SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ពិនិត្យលើគម្រោងចំនួន២៧ ដែលមានទុនវិនិយោគប្រមាណ ២៨២លានដុល្លារ


ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ពិនិត្យលើគម្រោងចំនួន២៧ ដែលមានទុនវិនិយោគប្រមាណ ២៨២លានដុល្លារ
A+ A-

ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ពិនិត្យលើគម្រោងវិនិយោគចំនួន ២៧ គម្រោងមានទុនវិនិយោគប្រមាណ ២៨២លានដុល្លារ និងអាចបង្កើតការងារប្រមាណ ១ ៨១២កន្លែង ដែលបានស្នើការលើកទឹកចិត្តពិសេស ហើយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត អនុគ្រោះ និងការសម្រួលនីតិវិធី។

សម្រាប់គម្រោងវិនិយោគទាំង២៧ រួមមានគម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន១៧, គម្រោងថ្មី ចំនួន៨, គម្រោងពង្រីក១ និងគម្រោងមានស្រាប់ចំនួន១ ដែលទាំងនេះមានមុខសញ្ញាវិនិយោគលើ គម្រោងរោងចក្រផ្គុំ និងដំឡើងរថយន្ត, គម្រោងរោងចក្រផលិតគ្រឿងបន្លាស់យានយន្ត, គម្រោងសណ្ឋាគារ, គម្រោងរមណីយដ្ឋានទេសចរណ៍ និងគម្រោងអគារពហុមុខងារ។

ជាមួយនេះ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ជំរុញឱ្យធុរជន និងវិនិយោគិនរួសរាន់ ដាក់ពាក្យ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និងការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការវិនិយោគ។

គួរបញ្ជាក់ថា ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ គម្រោងដែលក្រុមការងារ ជំរុញការវិនិយោគខេត្តព្រះសីហនុបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តមានកំណើន១១% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ ដែលបង្ហាញពីការកើនឡើងនូវទំនុកចិត្តពីសំណាក់វិស័យឯកជន។ កម្លាំងចលករសំខាន់នៅពីក្រោយលទ្ធផលនេះ គឺវិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស ដែលទទួលបានការលើកទឹកចិត្តពិសេស តាមរយៈយន្តការ «ច្រកចេញចូលតែមួយ» របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងទំនុកចិត្តវិនិយោគនៅក្នុងខេត្ត។ នេះបើយោងតាមការចុះផ្សាយពី វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_386_21.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599