2025-07-30
គិត បុប្ផា
2025-07-30
គិត បុប្ផា
ភ្នំពេញ៖ កងទ័ពថៃ បានប្រើល្បិចហៅកងទ័ពកម្ពុជា ទៅចាប់ដៃ បន្ទាប់មកភ្ជង់ព័ទ្ធចាប់កងកម្លាំង ២០នាក់ នៅសមរភូមិជាំតែ ខណៈមានម្នាក់បានរត់រួចខ្លួន ហើយបានរាយការណ៍មកថា សង្ស័យថៃបាញ់សម្លាប់កម្លាំង ២នាក់ទៀតនៅកន្លែងផ្ទាល់។ នេះជាការលើកឡើងរបស់ មេបញ្ជាការសឹករងប្រចាំខេត្តព្រះវិហារ ច័ន្ទ សុភ័ក្រា។
មន្ត្រីយោធាកម្ពុជា បន្តប្រាប់ទៅកាន់បណ្ដាអនុព័ន្ធយោធា មកពីប្រទេសចំនួន១៣ ដែលចុះពិនិត្យស្ថានភាពពិតតាមព្រំដែន នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ថា មកទល់ពេលនេះ ភាគីថៃ មិនទាន់ដោះលែងទាហានកម្ពុជា វិញឡើយ ហើយការចាប់ខ្លួនទ័ពកម្ពុជានេះ ធ្វើឡើងក្រោយ «បទឈប់បាញ់» ចូលជាធរមាន។
នេះបើតាមផ្សាយវីដេអូររបស់សារព័ត៌មាន Fresh News ដែលបានចុះពីមេទ័ពកម្ពុជា រៀបរាប់ប្រាប់ទៅកាន់បណ្ដាអនុព័ន្ធយោធា និងទូតនានា ដែលបានចុះត្រួតពិនិត្យ និងអង្កេតការណ៍ជុំវិញការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា-ថៃ៕
នាំមកជូនដោយ