2025-06-26
ឃី ភារៈ
2025-06-26
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Yeo's លើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា ក្នុងការបញ្ជាបការយល់ដឹងស្តីពី ការទទួលទានភេសជ្ជៈ ដែលមានកម្រិតជាតិស្ករតិចដល់សិស្សានុសិស្ស រៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ពិសេសបណ្តុះទម្លាប់ក្នុងការទទួលទានភេសជ្ជៈ ដែលកម្រិតជាតិស្ករតិច។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយលោកស្រី ហេង សុទ្ធាវី នាយិកា ក្រុមហ៊ុន អេច អេស (ខេមបូឌា) ហ្វូដ & បេវើរីច ភីធីអី អិលធីឌី ដែលធ្វើឡើងនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Yeo's ដែលនឹងផ្តល់ជូនភេសជ្ជៈដល់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន ២០០កន្លែង នៅទូទាំងប្រទេស ដើម្បីរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ ជាមូលធនមនុស្ស។
បន្ថែមលើនេះ លោកជំទាវរដ្ឋលេខាធិការ បានអរគុណ ដល់ក្រុមហ៊ុន Yeo's និងមូលនិធិជំនួយសប្បុរសធម៌ Ng Teng Fong ចំពោះការគាំទ្រដ៏មានសារសំខាន់។ លោកជំទាវ ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ និងក្រុមហ៊ុន Yeo's នឹងទទួលបានជោគជ័យ ក្នុងការបន្តពង្រីកទៅកាន់គ្រឹះស្ថានសិក្សាកាន់តែច្រើនថែមទៀត ដើម្បីធានាបាននូវសុខភាព និងការអប់រំកាន់តែល្អប្រសើរសម្រាប់សិស្សានុសិស្សកម្ពុជា នាពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី