SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហភាពអឺរ៉ុបប្រចាំកម្ពុជា ជឿថា កម្ពុជា នឹងចាកចេញពីឋានៈប្រទេស LDC នៅឆ្នាំ២០២៩ តាមការគ្រោងទុក


សហភាពអឺរ៉ុបប្រចាំកម្ពុជា ជឿថា កម្ពុជា នឹងចាកចេញពីឋានៈប្រទេស LDC នៅឆ្នាំ២០២៩ តាមការគ្រោងទុក
សង្គមជាតិ-សេដ្ឋកិច្ច

2025-08-10

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-08-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លើកឡើងថា ការសម្រេចបានកំណើននៃការនាំចេញ និងភាពរឹងមាំនៃបទបញ្ញត្តិ-ច្បាប់ និងគោលនយោបាយពាក់ព័ន្ធវិស័យពាណិជ្ជកម្ម និងវិនិយោគ នឹងជំរុញឱ្យកម្ពុជា ឈានទៅចាកចេញពីឋានៈប្រទេស LDC នៅឆ្នាំ២០២៩ តាមការគ្រោងទុក។

ឯកឧត្តម Igor DRIESMANS ក៏បានបន្ថែមថា មូលហេតុដែលកម្ពុជា នឹងសម្រេចបានលទ្ធផលតាមការគ្រោងទុកនោះ ព្រោះកម្ពុជា ក៏បានចូលរួមយ៉ាងសកម្មក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផងដែរ។ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «លទ្ធផល និងអនុសាសន៍លើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជា លើកទី៣ (3rd TPR)» ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អរគុណចំពោះសហភាពអឺរ៉ុប និងក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ចនៃសហព័ន្ធអាល្លឺម៉ង់ (BMZ) ក្រោមគម្រោង EU-German GATE។

ឯកឧត្តម សុខ សុភ័ក្ត្រ បានអរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូទាំងអស់ ដែលបានបន្តគាំទ្រដល់អាទិភាពអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា ពិសេសការរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះ ក្រោយរាជរដ្ឋាភិបាលកម្ពុជា ទទួលបានភាពជោគជ័យ ក្នុងកិច្ចប្រជុំ 3rd TPR កាលពីថ្ងៃទី២៦-២៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស៊្វីស។

គួរបញ្ជាក់ថា ក្នុងអង្គសិក្ខាសាលានេះ ក៏មានបទអន្តរាគមន៍ពីតំណាងអន្តរក្រសួង-ស្ថាប័ន ពាក់ព័ន្ធនឹងវឌ្ឍនភាពតាមវិស័យរបស់ខ្លួន បញ្ហាប្រឈម អនុសាសន៍ស្នើដោយសមាជិក WTO ព្រមទាំងផែនការ និងយុទ្ធសាស្ត្រសម្រាប់អនុវត្តអនុសាសន៍ទាំងនេះ។ ជាមួយគ្នានេះដែរ អង្គសិក្ខាសាលា ក៏បានផ្តល់ឱកាសដល់ស្ថាប័នដៃគូអភិវឌ្ឍន៍នានានៅកម្ពុជា ពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿន និងពង្រឹងការអនុវត្តនូវអនុសាសន៍ទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី