SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គណៈប្រតិភូវិស័យម្ហូបអាហារកម្ពុជា សិក្សាបច្ចេកទេសផលិតកម្មនៅកូរ៉ ដើម្បីជំរុញកិច្ចសហការទ្វេភាគី និងពង្រីកឱកាសក្នុងវិស័យឧស្សាហកម្ម


គណៈប្រតិភូវិស័យម្ហូបអាហារកម្ពុជា សិក្សាបច្ចេកទេសផលិតកម្មនៅកូរ៉ ដើម្បីជំរុញកិច្ចសហការទ្វេភាគី និងពង្រីកឱកាសក្នុងវិស័យឧស្សាហកម្ម
A+ A-

ភ្នំពេញ៖ គណៈប្រតិភូកម្ពុជា រួមមានតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហគ្រាសផលិតម្ហូបអាហារកម្ពុជា បានទស្សនកិច្ចនៅប្រទេសកូរ៉េ កាលពីថ្ងៃទី៧-១៤ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីសិក្សាអំពីបច្ចេកទេសផលិតម្ហូបអាហារ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រីកឱកាសសម្រាប់ការរីកចម្រើននៃឧស្សាហកម្មម្ហូបអាហារកម្ពុជា។

ក្នុងទស្សនកិច្ចនេះ ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងជាប្រធានគម្រោងអភិវឌ្ឍន៍អាហារកម្ពុជា បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ ជាការផ្លាស់ប្តូរចំណេះដឹងបច្ចេកទេស និងពង្រឹងកិច្ចសហការផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្ររវាងប្រទេសទាំងពីរ ហើយក៏ជាការបើកឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការពង្រីកទីផ្សារ និងស្វែងរកដៃគូអាជីកម្ម ជាពិសេសរោងចក្រធំៗដែលប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនសុវត្ថិភាព ស្តង់ដារ និងការកែច្នៃផលិតផលចំណីអាហារ។

ជាមួយគ្នានេះ គណៈប្រតិតូកម្ពុជា បានសិក្សាស្វែងយល់អំពីដំណើរការផលិតកម្មសាកល្បង ការវិភាគគុណភាព និងការវេចខ្ចប់ ក្នុងនោះម្ចាស់សហគ្រាសផលិតចំណីអាហារដែលចូលរួម ក៏បានស្វែងយល់ពីបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនទំនើបៗ ដែលផ្តល់ឱ្យកាសសម្រាប់ការលើកកម្ពស់សមត្ថភាពផលិតកម្ម និងដើម្បីបំពេញតាមស្តង់ដាទីផ្សារអន្តរជាតិផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី