2026-01-14
គិត បុប្ផា
2026-01-14
គិត បុប្ផា
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យសាធារណជន ពិនិត្យ ពិចារណាឱ្យបានហ្មត់ចត់ មុនសម្រេចចិត្តខ្ចីប្រាក់តាមអនឡាញ ជាពិសេសត្រូវពិនិត្យថា តើអ្នកផ្តល់កម្ចីនោះមានស្ថាប័នកម្ចីស្របច្បាប់ដែរឬទេ មុននឹងសម្រេចចិត្តខ្ចី ជៀសវាងទទួលនូវហនិភ័យនានានៅពេលក្រោយ។
ការក្រើនរំលឹកនេះផងដែរ ធ្វើឡើងក្រោយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃើញមានការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធ និងការឆបោកកម្ចីអនទ្បាញ ក្រោមទំព័រហ្វេសប៊ុកឈ្មោះ «ម៉ាដាម កម្ចី» ដោយក្នុងនោះនៅពេលដែលអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមចាប់អារម្មណ៍ និងទាក់ទងទៅ គេតម្រូវឱ្យពួកគាត់ទាក់ទងទៅគណនីតេឡេក្រាមឈ្មោះ «ម៉ាដាម អត្រាកម្ចីប្រាក់» ភ្ជាប់នឹងលេខ 011 940 695។ ក្រោយពួកគាត់ជជែកព្រមព្រៀង តាមតំលៃស្នើប្រាក់កម្ចីរួចហើយ ជនអនាមិក ក៏បានឱ្យជនរងគ្រោះ ថតផ្ញើឯកសារមួយចំនួន ដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថតរូបកាន់អត្តសញ្ញាណប័ណ្ណ ថតរូបកន្លែងធ្វើការជាដើម ហើយបន្ទាប់មកជនអនាមិកក៏បានផ្ញើ QR Code មកឱ្យពួកគាត់ស្កេន QR Code ដើម្បីវេរលុយ ជាថ្លៃរត់ឯកសារ ឬថ្លៃរដ្ឋបាល។
ក្រោយពីទទួលបានប្រាក់ ជនអនាមិកនោះនៅតែបន្តឱ្យវេរលុយជាបន្តបន្ទាប់ រហូត ផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះ និងបានលុបសារទាំងអស់ចោល ដោយជនអនាមិកមិនបានឱ្យប្រាក់កម្ចីដល់ជនរងគ្រោះនោះឡើយ ថែមទាំងអាចយកឯកសារដែលជនរងគ្រោះបានផ្ញើឱ្យ មកគំរាម និងយករូបថតមិត្តភក្កិបងប្អូន របស់ជនរងគ្រោះនៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ុកយកទៅបង្ហោះ បរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងការធានាកម្ចីនេះថែមទៀតផង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី