2025-06-15
ឃី ភារៈ
2025-06-15
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគចំនួន៥ របស់ប្រទេសចិន ដែលដឹកនាំដោយលោក Tang Choayang ប្រធានក្រុមហ៊ុន Guangwang Integrated Housing Co., Ltd ដែលជាក្រុមហ៊ុនវិនិយោគផ្នែកសំណង់លំនៅឋាន ផ្ទះចល័ត និងផ្ទះលំហែកាយ មករកឱកាសវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីពង្រីកទីផ្សារក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ រដ្ឋាបាលខេត្តព្រះសីហនុ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។
ក្រុមហ៊ុនរបស់ចិនទាំង៥ បានសម្រេចចិត្តមកសិក្សាដោយផ្ទាល់ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់បន្ថែមទៀតក្នុងខេត្តព្រះសីហនុ បន្ទាប់ពីក្រុមហ៊ុនបានចូលរួមវេទិកាជំរុញវិនិយោគខេត្តព្រះសីហនុ នៅខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ។ ទាំងនេះ គឺជាលទ្ធផលប្រកបដោយផ្លែផ្កា បន្ទាប់ពីវេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅប្រទេសចិន ដើម្បីផ្សព្វផ្សាយ និងទាក់ទាញវិនិយោគមកកាន់កម្ពុជាបន្ថែម។
គួរបញ្ជាក់ថា តាមរយៈជំនួបរវាង ឯកឧត្តមម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ជាមួយឯកឧត្តមអភិបាលខេត្តជាំងស៊ូ របស់ចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ អភិបាលខេត្តជាំងស៊ូ បានបញ្ជាក់ថា ឯកឧត្តម បានណែនាំដល់មន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ ឱ្យដឹកនាំប្រតិភូអ្នកវិនិយោគចិនចំនួន៥០ក្រុមហ៊ុន មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី