SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ហែម វណ្ណឌី៖ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ កម្ពុជាមានបណ្តាញទឹកស្អាតបម្រើដល់ប្រជាពលរដ្ឋជាង ១.៥៤ លានគ្រួសារនៅទូទាំងប្រទេស


ឯកឧត្តម ហែម វណ្ណឌី៖ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ កម្ពុជាមានបណ្តាញទឹកស្អាតបម្រើដល់ប្រជាពលរដ្ឋជាង ១.៥៤ លានគ្រួសារនៅទូទាំងប្រទេស
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គូសបញ្ជាក់ថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ កម្ពុជាមានបណ្តាញទឹកស្អាតបម្រើដល់ប្រជាពលរដ្ឋជាង ១.៥៤ លានគ្រួសារនៅទូទាំងប្រទេស ដែលក្នុងនោះ ៣៦% នៃបរិមាណទឹកស្អាតត្រូវបានផលិតដោយប្រតិបត្តិករឯកជន។

ក្នុងពិធីបើក «សន្និសីទ និងពិព័រណ៍វិស័យទឹកស្អាតអន្តរជាតិលំដាប់លេខ១ នៅកម្ពុជា» នៅពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅសាលពិព័រណ៍ និងសន្និបាតកោះពេជ្រ ឯកឧត្តម ហែម វណ្ណឌី បានរំលេចពីការរួមចំណែកដ៏សំខាន់របស់វិស័យឯកជន ក្នុងការពង្រីកសេវាទឹកស្អាត ព្រមទាំងបានក្រើនរំលឹកដល់ប្រតិបត្តិករទាំងអស់ឱ្យគោរពតាមស្តង់ដារគុណភាពទឹកស្អាតជាតិ និងសហការជិតស្និទ្ធជាមួយក្រសួង ខណៈដែលរាជរដ្ឋាភិបាលកំពុងរៀបចំបង្កើតនិយតករទឹកស្អាត តាមការចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានរាយការណ៍ថា ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំតំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករទឹកឯកជន និងអ្នកជំនាញអន្តរជាតិមកពីប្រមាណ ១០ ប្រទេស ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យា។ លោកបានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ប្រតិបត្តិករទឹកស្អាតឯកជន ក្នុងការគាំទ្រកម្ពុជាឆ្ពោះទៅសម្រេចគោលដៅ ៦.១ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

លោកស្រី Haza Tukimin អ្នកគ្រប់គ្រងជាន់ខ្ពស់ព្រឹត្តិការណ៍ពិព័រណ៍នៃក្រុមហ៊ុន Informa Markets បានលើកឡើងថា ពិព័រណ៍នេះផ្តល់ជាវេទិកាដ៏មានតម្លៃ សម្រាប់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ក្នុងការតាំងបង្ហាញផលិតផលដែលមាននវានុវត្តន៍ ចែករំលែកជំនាញ និងជំរុញភាពជាដៃគូដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាផ្គត់ផ្គង់ទឹកស្អាត និងនិរន្តរភាពនៅកម្ពុជា។

គួរបញ្ជាក់ថាព្រឹត្តិការណ៍រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០២៥ បានទាក់ទាញក្រុមហ៊ុនជាង ១០០ នៅជុំវិញតំបន់ មកចូលរួមតាំងបង្ហាញដំណោះស្រាយ និងបច្ចេកវិទ្យាប្រព្រឹត្តកម្ម និងផ្គត់ផ្គង់ទឹកស្អាតទំនើបៗ។ អង្គសន្និសីទក៏មានការធ្វើបទបង្ហាញបច្ចេកទេស ការកសាងបណ្តាញធុរកិច្ច និងការអនុវត្តផ្ទាល់បង្ហាញដំណោះស្រាយទឹកស្អាត ក្នុងគោលដៅគាំទ្រឱ្យប្រតិបត្តិករទឹកស្អាតអាចធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ កែលម្អគុណភាពសេវា និងសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី