2025-06-14
ឃី ភារៈ
2025-06-14
ឃី ភារៈ
ភ្នំពេញ៖ ធនាគារពិភពលោក បានព្យាករថា សេដ្ឋកិច្ចកម្ពុជាមានកំណើនត្រឹម ៤,០% ក្នុងឆ្នាំ២០២៥ និងត្រឹម ៤,៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក រួមមាន ស្ថានភាពមិនប្រាកដប្រជាសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន។
ពាក់ពន្ធនឹងការព្យាកររបស់ធនាគារពិភពលោក លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា លើកឡើងថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច មានសារសំខាន់សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យមានចីរភាព ការបង្កើតការងារ ដែលផ្អែកលើវិស័យសំណង់ និងការនាំចេញសម្លៀកបំពាក់ នឹងជំរុញការផលិត ក៏ដូចជាសេវាកម្មឱ្យមានតម្លៃបន្ថែមខ្ពស់ថែមទៀត។ លោកស្រី Tania Meyer បន្តថា ការកំណែទម្រង់ប្រាក់ចំណូល ជាផ្នែកមួយជួយគាំទ្រដល់ការធ្វើអាជីវកម្មឱ្យមានភាពកាន់តែប្រសើរឡើង ហើយការបង្កើតលំហសារពើពន្ធសម្រាប់ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាផងដែរ។
ទោះបីជាយ៉ាងណាក្នុងត្រីមាសទីមួយ ក្នុងឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ ស្បែកជើង និងកង់មានការកើនឡើង ១១,៦% និងចំនួនភ្ញៀវទេសចរណ៍បានកើនឡើង ១៦,១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ការកើនឡើងនៃភ្ញៀវទេសចរណ៍បរទេស បានជួយដល់ឱនភាពពាណិជ្ជកម្មដែលកំពុងកើនឡើងដែរ ដោយទុនបម្រុងបានកើនដល់ ២៤,៧ពាន់លានដុល្លារ។ របាយការណ៍របស់ធនាគារពិភពលោក ក៏បានបង្ហាញពីការធ្វើទម្រង់ ចំពោះការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា គឺត្រូវបង្កើតឱ្យមានលំហសារពើពន្ធសម្រាប់ការវិនិយោគសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី