2026-01-08
ទូច សូរិយា
2026-01-08
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា ការផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មានសេដ្ឋកិច្ចលំដាប់ពិភពលោក Bloomberg អំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងយុទ្ធសាស្ត្រពង្រឹងឧត្តមភាពប្រកួតប្រជែងក្នុងទីផ្សារធុរកិច្ចអន្តរជាតិរបស់កម្ពុជា នឹងជួយជំរុញលំហូរទុនវិនិយោគមកកាន់កម្ពុជាបន្ថែមទៀតក្នុងឆ្នាំ២០២៦។
ការផ្តល់បទសម្ភាសន៍ជូន Bloomberg នេះ ជាការបោះជំហានដ៏សំខាន់មួយ ដើម្បីពង្រឹងទំនុកចិត្តវិនិយោគិនសកល និងផ្សព្វផ្សាយអំពីសក្តានុពលរបស់ប្រទេសកម្ពុជានៅលើទីផ្សារធុរកិច្ចអន្តរជាតិ ដោយបង្ហាញឱ្យពិភពលោកបានឃើញថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍រាល់គ្រប់គម្រោងវិនិយោគដោយផ្ទាល់ពីបរទេស និងការផ្តល់នូវបរិយាកាសវិនិយោគដែលប្រកបដោយចីរភាព និងផលចំណេញខ្ពស់។
កិច្ចភាក្សានេះ បានផ្តោតយ៉ាងស៊ីជម្រៅលើបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងយុទ្ធសាស្ត្រពង្រឹងឧត្តមភាពប្រកួតប្រជែងក្នុងទីផ្សារធុរកិច្ចអន្តរជាតិ សំដៅបង្កើនការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ពីបរទេស នៅក្នុងប្រទេសកម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី