SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ពលរដ្ឋ និងកម្មករកម្មការនីជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ រយៈពេល ៦ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី


ពលរដ្ឋ និងកម្មករកម្មការនីជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ រយៈពេល ៦ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
សង្គមជាតិ-សេដ្ឋកិច្ច

2026-04-18

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-04-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ និងកម្មករកម្មការនីជិត ១២ម៉ឺននាក់ បានទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើត។ នេះបើតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយករង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។ 

លោកស្រី ដោ សម្ផស្ស បានលើកឡើងថា ចាប់ពីថ្ងៃទី១២-១៧ ខែមេសានេះ មានប្រជាពលរដ្ឋចំនួន ១១៩ ៤៩០នាក់ ដែលបានទទួលសេវាដឹកជញ្ជួន មានការកើនឡើនចំនួន ៣៣ ៦៤១នាក់ ស្មើនឹង ៣៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ មានចំនួន ៨៥ ៨៤៩នាក់។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមចំនួនរថយន្តក្រុងលើសផែនការគ្រោងទុកដល់ទៅ ៩៤៥គ្រឿង ខណៈតាមផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញមានត្រឹមតែ៦០០គ្រឿងប៉ុណ្ណោះ។ 

ជាមួយគ្នានេះ លោកស្រី ដោ សម្ផស្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំផ្តល់ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីនូវការធ្វើដំណើរប្រកបដោយផាសុខភាព សុវត្ថិភាព ជាពិសេសទៅលេងស្រុកកំណើត និងត្រឡប់មករាជធានីភ្នំពេញវិញ ដោយឥតគិតថ្លៃផងដែរ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី