2026-04-17
ទូច សូរិយា
2026-04-17
ទូច សូរិយា
ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ រយៈពេល ៣ថ្ងៃ ទទួលបានភ្ញៀវជាតិ និងអន្តរជាតិសរុបជាង ៤លាន ៣សែននាក់។ នេះជាការលើកឡើងរបស់លោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា សម្រាប់រយៈពេល ៣ថ្ងៃ គឺថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរមកដើរលេងកម្សាន្តមានចំនួន ៩៨៣ ០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ៧ ០៦៨នាក់, នៅថ្ងៃទី២ មានចំនួន ១ ៥៦៥ ៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន ១៧ ៩៤០នាក់ និងសម្រាប់ថ្ងៃទី៣ មានចំនួន ១ ៨២៧ ៩៩០នាក់។
ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេលបីថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន និងមិនមានបញ្ហាអ្វីកើតឡើងនោះទេ ខណៈកម្លាំងសមត្ថកិច្ច បានដាក់ពង្រាយការពារសន្តិសុខយ៉ាងតឹងរឹងគ្រប់ពេលវេលា៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី