2025-10-23
គិត បុប្ផា
2025-10-23
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន New Hope Liuhe Co. Ltd មានគោលដៅផលិតចំណីសត្វប្រមាណ ១០លានតោនក្នុងមួយឆ្នាំ និងដាក់ទុនវិនិយោគបន្ថែមទៀតជាបន្តបន្ទាប់ ដើម្បីបង្កើតជាឱកាសការងារដល់ប្រជាជន និងលើកកម្ពស់វិស័យចិញ្ចឹមសត្វ និងផលិតចំណីអាហារក្នុងខេត្តកំពង់ធំ។
ក្នុងជំនួបរវាង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក Chen Hai Hua នាយកគ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេសនៃក្រុមហ៊ុន New Hope Liuhe Co. Ltd ភាគីទាំងពីរ បានពិភាក្សាពីការជំរុញការវិនិយោគលើវិស័យផលិតចំណីសត្វ ដែលជាផ្នែកយ៉ាងសំខាន់នៃខ្សែច្រវាក់ផលិតកម្មចំណីអាហារក្នុងខេត្តកំពង់ធំ ក្នុងគោលដៅទាក់ទាញវិនិយោគិន លើកកម្ពស់ផលិតភាព និងគុណភាពផលិតផលចំណីអាហារ ជាពិសេសបង្កើតការងារដល់ពលរដ្ឋ និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្ត។
ក្រុមហ៊ុន New Hope Liuhe Co. Ltd គឺជាក្រុមហ៊ុនផលិតចំណីសត្វដ៏ធំមួយមកពីចិន ហើយក៏ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនផលិតចំណីអាហាររួមមានសាច់ ស៊ុត និងទឹកដោះគោធំជាងគេក្នុងប្រទេសចិនផងដែរ។ ក្រុមហ៊ុននេះ ក៏មានការទទួលស្គាល់ជាអន្តរជាតិ ដោយមានអាជីវកម្មសរុបប្រមាណ ៦០០ទីតាំង នៅក្នុងប្រទេសចំនួន ៣៤ផ្សេងទៀត ទាំងនៅក្នុងទ្វីបអាស៊ី ទ្វីបអ៊ឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាម៉េរិក ហើយក្រុមហ៊ុននេះ អាចផលិតចំណីសត្វរហូតប្រមាណ ២.៨៤៨លានតោនក្នុងមួយឆ្នាំផងដែរ។
បច្ចុប្បន្ន ក្រុមហ៊ុន New Hope Liuhe Co. Ltd មានបុគ្គលិកទូទាំងពិភពលោកប្រមាណ ១០ម៉ឺននាក់ ដែលក្នុងនោះ ៩៤% គឺជាប្រជាជននៅតាមមូលដ្ឋាន ដែលទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់អំពីបច្ចេកទេស និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិតចំណីសត្វ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី